មនុស្ស​រាប់សិប​នាក់​ស្លាប់ ខណៈ​ព្យុះ​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី​វាយប្រហារ​ទីក្រុង​មួយចំនួន​នៅ​ប្រេ​ស៊ី​ល​

2023/02/20 10:02:31 pm        537

​ប្រេស៊ីល៖ ក្រុម​អាជ្ញាធរ​នៅក្នុង​រដ្ឋ Sao Paulo នៃ​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៣៦​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ និង​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ទីក្រុង​មួយ​ចំនួន​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ Carnival ​ប្រចាំ​ឆ្នាំ​។

​ក្រុម​មន្ត្រី​និយាយ​ថា ភ្លៀង​ធា្លក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ និង​បំណាក់​ដី​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo ភាគ​ខាង​ត្បូង​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​សម្លាប់​មនុស្ស ​៣៦​នាក់ ហើយ​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ថែមទៀត។ រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អ្នក​ស្លាប់​ចំនួន ​៣៥​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​រដ្ឋ​នេះ ហើយ​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវ​បាន​រាយការណ៍​ក្បែរ​ទីក្រុង Ubatuba​។

​ក្រុម​អ្នក​សង្គ្រោះ​បន្ត​ស្វែងរក​ជនរងគ្រោះ ត​ភ្ជាប់​សហគមន៍​ដែល​ត្រូវ​បាន​ដាច់​ការទាក់ទង និង​សម្អាត​ផ្លូវ ហើយ​ផ្លូវ​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​បិទ​នៅឡើយ បណ្ដាល​ឲ្យ​អ្នកទេសចរ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Carnival ជាប់​នៅ​ទីនោះ​។ ការ​ព្យាករណ៍​អាកាសធាតុ​បង្ហាញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បន្ត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​របស់​រដ្ឋ Sao Paulo ដែល​ជំរុញ​ឲ្យ​អង្គភាព​ការពារ​ជន​ស៊ីវិល និង​ក្រុម​អ្នក​សង្គ្រោះ​មកពី​ផ្នែក​ពន្លត់​អគ្គិភ័យ​បង្ហាញ​ក្ដី​បារម្ភ​ថា​ អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm