
កូរ៉េខាងជើង ៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ២គ្រាប់បនែ្ថមទៀត ឆ្ពោះទៅកាន់សមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ក្រោយបាញ់ ១កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ស្របពេលដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ Kim Jong Un គំរាមសហរដ្ឋអាមេរិកឲ្យបញ្ឈប់សមយុទ្ធយោធារបស់ពួកគេ បើពុំដូច្នោះទេ រដ្ឋនុយក្លេអ៊ែររបស់លោកស្រី អាចធ្វើឲ្យតំបន់ប៉ាស៊ីហ្វិកស្ថិតក្នុងរយៈចម្ងាយបាញ់មីស៊ីលរបស់ពួកគេ ៕
