
ជប៉ុន ៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno ដែលជាអ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលក្រុងតូក្យូ និយាយថា ជប៉ុនបានដាក់ការត៉វាប្រឆាំងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញមីស៊ីលរបស់ពួកគេ ។ លោក Matsuno និយាយប្រាប់សន្និសីទសារព័ត៌មានថា សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ជប៉ុន ក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយទង្វើបែបនេះ ពុំអាចទទួលយកបាននោះទេ ៕
