
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយសមភាគីទួរគី លោក Mevlut Cavusoglu ដើម្បីពិភាក្សាលើការផ្តល់ជំនួយដល់ទីក្រុងអង់ការ៉ា ក្រោយការរញ្ជួយដីសម្លាប់មនុស្សរាប់ម៉ឺននាក់។ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ អង្រួនតំបន់ភាគនិរតីទួរគី និងប្រទេសជិតខាងស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅបានសម្លាប់មនុស្សជាង ៤៦.៤០០នាក់ និងធ្វើឲ្យមនុស្សជាង ១លាននាក់គ្មានផ្ទះសម្បែងរស់នៅ ហើយនិងធ្វើឲ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ៕
