សម្តេចតេជោ ហ៊ុន សែន ចង់​ឱ្យ​មានសាកលវិទ្យាល័យនិងវិនិយោគិនពីចក្រភពអង់គ្លេស

2023/02/21 02:30:54 am        202

ភ្នំពេញ ៖សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​កាន់​តែ​ច្រើន។

នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ពេល​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម Dominic Williams ឯក​អគ្គរាជ​ទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅវិមានសន្តិភាពនារសៀលថ្ងៃទី២០កុម្ភៈ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​នេះ​ ជាបឋម ឯកឧត្ដម Dominic បាន​គោរព​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​តេជោ​និយាយ​ជា​ភាសាខ្មែរ​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ជូន​ចំពោះ​សម្ដេច​តេជោ​និង​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​មក​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម​បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ៖ ឯកឧត្ដម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​នៅកម្ពុជាកាលពីឆ្នាំ២០១០ ។ នៅ​ពេលនេះ ឯកឧត្ដម​បាន​ឃើញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​ហើយ​ក៏​បាន​គោរព​សម្ដែង​នូវ​ការ​គោរព​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​តេជោ​នោះ​ទី១.ក្នុង​ការ​នាំ​មក​ជូន​កម្ពុជា​នូវ​សុខ​សន្តិភាព​និង​ស្ថេរ​ភាព,ទី២ ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បើក​ប្រទេស​និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​បាន​យ៉ាង​ជោគ​ជ័យ,ទី៣. គ្រប់​គ្រង​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ,ទី៤.ដឹក​នាំកិច្ច​ប្រជុំកំ​ពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​និង​ទី៥. ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្ដេច លើ​ការ​ដោះមីន​និង​នាំ​កម្ពុជា​ទៅ​ជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥។

ឯកឧត្ដម Dominic បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្ថែម​ថា៖ មហិច្ឆតា​របស់​ឯកឧត្ដម​គឺ​នៅ​ពី​ក្រោយ​កម្ពុជា​ជួយ​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​អប់រំ ​ហិរញ្ញវត្ថុ ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កើត​ឡើង​វិញ​បរិស្ថាន​និង​វិស័យ​ដទៃទៀត​ក្នុង​គោលដៅ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំ​ងពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​ខ្លាំង​ឡើង។

សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម Dominic ដែល​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។សម្ដេច​បាន​ថ្លែង​អំណរ​គុណ​ឯកឧត្ដម Dominic ចំពោះ​ពាក្យ​ពេចន៍​ដ៏​ល្អ​និង​ស្ងើច​សរសើរ​ឯកឧត្ដម​ដែល​បាន​និយាយ​ភាសាខ្មែរ​បាន​យ៉ាង​ច្បាស់​ល្អ​ហើយ​​សម្ដេច​ក៏​បា​ន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​ដោះ​មីន​។សម្ដេច​តេជោ​បាន​បន្ត​ថា ៖កម្ពុជា​បាន​រង​នូវ​សោកនាដកម្ម​រយៈ​ពេល​ជាង៤០ ឆ្នាំ​មក​ហើយ​ដោយ​សារ​គ្រាប់មីន ហើយ​នៅ​ពេល​នេះ​កម្ពុជា​កំពុង​តែ​ប្រើ​ប្រាស់​ធនធាន​យ៉ាង​ច្រើន ជា​មួយ​នឹង​ធនធាន​របស់​សប្បុរសជន ​ក៏​ដូច​ជា​ដៃ​គូ ដើម្បី​ដោះ​មីន​ធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។

ឆ្លៀត​ឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​បញ្ជាក់ជូនឯកឧត្តម Dominic នូវ​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រអង់គ្លេស​មកកម្ពុជា​កាន់តែ​ច្រើន​ថែមទៀត។

ជា​ទីបញ្ចប់​សម្ដេច​តេជោ​បានជូនពរឲ្យឯកឧត្តមDominic ឯកអគ្គរាជ​ទូត​ថ្មី​ចក្រ​ភព​អង់គ្លេស​បំពេញ​បេសកកម្មកា​ទូត​នៅ​កម្ពុជាបានទទួលជោគជ័យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm