U22 ​កម្ពុជា​នឹង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាប់​ចាប់ពី​ចុងខែ​នេះ​រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/21 05:22:00 pm        625

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រមូលផ្ដុំ និង​បោះជំរំ​ហ្វឹកហាត់ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជាប់ចាប់ពី​ចុងខែ​កុម្ភៈ​នេះរហូតដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របពេល​សហព័ន្ធ​បានប្រកាស​បេក្ខភាព​កីឡាករ ៣០​នាក់នៃ​ក្រុម​ជម្រើសជាតិ​ U22 ​កម្ពុជាដែល​ត្រូវ​ប្រមូលផ្ដុំ និង​បោះជំរំ​ហ្វឹកហាត់​លើក​ទី​១ នៅ​កោះ​សាមុយ ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈដល់​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ។​ ​សម្រាប់​កីឡាករ ៣០​នាក់ដែល​ត្រូវបាន​ជ្រើសរើស ​ត្រៀម​ការប្រកួត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា រួមមាន​កីឡាករ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ៦​នាក់ (​កីឡាករ វីរៈ ដា​រ៉ា​, មិន រតនៈ​, វី លាភ​ផេង​, នី សុខ​រី និង អ៊ា​ន ពិសី​)។ កីឡាករ​ក្លិប​បឹងកេត ៥​នាក់​ (​​កីឡាករ ក​យ សា​លីម​, សឿត ណា​វ៉ា​, តាំង ប៊ុនឆៃ​, វ៉ាំ​ង ដា​វីន និង សៀង ច​ន្ធា​)។ កីឡាករ​ក្លិប​វិសាខា ៦​នាក់ (​​កីឡាករ សារ ទី​, ​វឿន វ៉ា​, ​ស៊ិន សុ​វណ្ណា​មករា​, ​ស រតនា​, ​ចាន់ សា​រ៉ា​ពេជ្រ និង ឡេង ណូ​រ៉ា​)។​ ​កីឡាករ​ក្លិប​ណាហ្គា​វើ​ល​ដ៏ ៤​នាក់ (​​កីឡាករ រ៉េត លី​ហេង​, លីម អា​រុណ រ៉េ​យ​មិន​, ជា សុខ​ម៉េង និង ផាត សុខា​)។ កីឡាករ​ក្លិប​ភ្នំពេញ​ក្រោ​ន ៣​នាក់​ (​​កីឡាករ ឈុំ សុខ​ហៃ​, កើត ពេជ្រ និង លឹម ពិសុទ្ធ​)។ កីឡាករ​ក្លិប​កងយោធពល​ខេមរភូមិន្ទ ២​នាក់ (​​កីឡាករ ញាន សុ​ស៊ី​ដាន និង ទេព ហ្វី​លី​ព​)។ កីឡាករ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់ (​សុខ​ផល ឌី​ម៉​ង​)។ កីឡាករ​ក្លិប​សូល​ទី​ឡូ​អង្គរ​ម្នាក់ ​(​អ៊ី​ម វ៉ា​ឃីម​)។ កីឡាករ​ក្លិប​អគ្គិសនី​កម្ពុជា​ម្នាក់​ (​ហាវ សុខ​នេ​ត​) និង​កីឡាករ​ក្លិប​ព្រៃវែង​ម្នាក់​ (​គី រី​ណា​)។​

​តាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត ក្រោយ​បង្ហាញ​បញ្ជី​ឈ្មោះ​រួចរាល់ ពួកគេ​នឹងត្រូវ​ចេញទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ថៃ​មួយរយៈ មុន​ចេញទៅ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី និង​ម៉ាឡេស៊ីនា​ខែមីនា​ខាងមុខ។ ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​នៅ​សិង្ហ​បុរី ក្រុម​គោព្រៃ​ជំទង់​កម្ពុជាគ្រោង​នឹង​ទៅ​ហ្វឹកហាត់​ថៃ​ម្ដងទៀត រហូតដល់​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​គួរ​ដឹងថា សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ក្នុងនាម​ម្ចាស់ផ្ទះកម្ពុជា​បានសម្រេច​កំណត់​វិញ្ញាសា​ប្រកួត​អាយុ​ក្រោម ២២​ឆ្នាំ​ទាំងអស់ មិនត្រូវ​ឲ្យ​មាន​កូតា​កីឡាករ​លើស​អាយុ​ដូច​ស៊ី​ហ្គេម​មុនៗ​នោះទេ។ ការកំណត់​ត្រា​នេះត្រូវបាន​អ្នកគាំទ្រ​ចាត់ទុកជា​យុទ្ធសាស្ដ្រ​មួយ ក្រោម​ការដឹកនាំ​របស់​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ U22 ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ដៃគូ ឆ្ពោះទៅ​ស្វែងរក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm