ការរញ្ជួយ​ដី​ថ្មី​នៅ​ព្រំដែន​ទួរគី​-​ស៊ី​រី​សម្លាប់​មនុស្ស​ ៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស ២​សប្ដាហ៍​ក្រោយ​គ្រោះ​មហន្តរាយ​

2023/02/21 05:46:53 pm        491

​ទួរគី៖ ក្រុម​អាជ្ញាធរ​បាន​និយាយថា ការរញ្ជួយ​ដី​ថ្មី​កម្រិត ​៦.៤​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស ​៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស​នៅ​ក្នុង​តំបន់​មួយចំនួន​នៅ​ប្រទេស​ទួរគី រយៈពេល ​២​សប្ដាហ៍​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធំ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​

អគារ​មួយ​ចំនួន​បាន​បាក់​រលំ​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ជាប់​ក្រោម​កម្ទេច​ថ្ម ខណៈ​មនុស្ស​រង​របួស​ជា​ច្រើន​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី។ ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​អង្រួន​នៅ​ចំ​កណ្ដាល​ទីក្រុង​ដេ​ហ្វ នី (Defne) ក្នុង​ខេត្ត Hatay របស់​ប្រទេស​ទួរគី ជាទី​ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បំផុត​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ ​២​សប្ដាហ៍​មុន។ ការ​រញ្ជួយ​ដី​នេះ​ក៏បាន​អង្រួន​ក្នុង​ប្រទេស​ស៊ី​រី ប្រទេស​ហ្ស៊​កដា​នី ប្រទេស​កោះ​ហ្ស៊ី​ប អ៊ីស្រាអែល និង​ជាយ​ប្រទេស​អេ​ហ្ស៊ី​ប​ផង​ដែរ ហើយ​ក្រោយមក​មានការ​រញ្ជួយ​ទី​២ ​កម្រិត ​៥.៨​រ៉ិ​ច​ទ័​រ​បាន​កើតឡើង​ទៀត​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទួរគី​លោក Suleyman Soylu បាន​និយាយ​ថា ​មនុស្ស ​៣​នាក់​បាន​ស្លាប់ និង ២១២​នាក់​បាន​រង​របួស​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​កំពុង​ធ្វើ​លើ​អគារ​៣ ​ដែល​បាន​បាក់​រលំ​ ជាទី​ដែល​មាន​មនុស្ស​ ៦​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ជាប់​នៅ​ទីនោះ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ស៊ី​រី SANA បាន​រាយការណ៍​ថា​ មនុស្ស ​៦​នាក់​រង​របួស​នៅ​ក្នុង​ទីក្រុង Aleppo ដោយសារ​បំណែក​ថ្ម​ធ្លាក់​ចំ​។ ចំណែក​ក្រុម​អ្នក​សង្គ្រោះ​មួក​.​ស​. ដែល​ជា​អង្គការ​ការពារ​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ បាន​រាយការណ៍​ថា​មាន​មនុស្ស​ជាង ​១៣០​នាក់​រង​របួស ​ភាគច្រើន​មិនបាន​គំរាម​កំហែង​ដល់​អាយុជីវិត​ទេ។ ​គួរ​រម្លឹក​ថា ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈបាន​សម្លាប់​មនុស្ស​ជាង ៤៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​២ ភាគច្រើន​នៅ​ក្នុង​ប្រទេស​ទួរគី ​ជាទី​ដែល​មាន​មនុស្ស​ជាង ​១​លាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន។ ក្រុម​អាជ្ញាធរ​ទួរគី​បាន​កត់ត្រា​រលក​រញ្ជួយ​ជាង ៦.០០០​លើក​ចាប់​តាំង​ពី​ការ​រញ្ជួយ​ដ៏​ធ្ងន់ធ្ងរ ​២សប្ដាហ៍​មុន​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm