ចិន​ផ្ទុះ​កំហឹង​ក្រោយ​អាមេរិក​ព្រមាន​ប្រឆាំង​ការ​ផ្ដល់​អាវុធ​ឲ្យ​រុស្ស៊ី ហើយ​ថា​អាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ចិន​ឡើយ

2023/02/21 06:28:59 pm        708

​ចិន៖ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​កាន់តែ​ដុន​ដាប់​ខ្លាំង​ថែមទៀត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រសួង​កិច្ចការ​បរទេស​របស់​ចិន​ទាត់ចោល​ការ​លើក​ឡើងរ​បស់​រដ្ឋបាល​លោក ​Biden ដែល​ថា ​ខ្លួន​មាន​ព័ត៌មាន​ថា ចិន​កំពុង​ពិចារណា​បញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ឲ្យ​រុស្ស៊ី​ដើម្បី​ជួយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​ដាក់​ការចោទប្រកាន់​នេះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍ CBS ជាទី​ដែល​លោក​និយាយ​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី នូវ​ជំនួយ​គ្រឿងយុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​សង្គ្រាម និង​អាច​មានការ​បញ្ជូន​ទៅ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​។ ​លោក Blinken បាន​និយាយ​ថា ​ក្ដីបារម្ភ​ដែល​យើង​មាននៅ​ពេលនេះ​គឺ​អាស្រ័យ​លើ​ព័ត៌មាន​ដែល​យើង​មាន ដែល​បញ្ជាក់​ថា ​ពួកគេ​កំពុង​ពិចារណា​ផ្ដល់​ការ​គាំទ្រ​ខាង​គ្រឿង​យុទ្ធោបករណ៍​ដែល​មិន​បម្រើ​ក្នុង​សង្គ្រាម ហើយ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទៅកាន់​ពួកគេ​ថា បញ្ហា​នោះ​នឹង​នាំ​ឲ្យ​មានរឿង​ធ្ងន់ធ្ងរ​សម្រាប់​យើង និង​ទំនាក់ទំនង​របស់​យើង​។

នៅ​ពេល​សួរ​ តើ​ជំនួយ​គ្រឿង​យុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​ការ​ធ្វើសង្គ្រាម ​ដែល​ចិន​អាច​នឹង​បញ្ជូន​ឲ្យ​នោះ​គឺជា​អ្វី លោក Blinken ឆ្លើយ​ថា​គឺ​អាវុធ​។ ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ពី​ប្រទេស​ចិន​កាលពី​ចន្ទ។ ​ទីក្រុង​ប៉េកាំង​បាន​ទាត់ចោល​ការ​អះអាង​អាមេរិក​ថា​ ជា​សម្ដី​គ្មាន​មូលដ្ឋាន​ខុស​ពី​ការពិត ដែល​ថា ​ចិន​ពិចារណា​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ីជួយ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ចិន​អំពាវនាវ​ដដែលៗ​ឲ្យ​មានការ​សន្ទនា​បញ្ចប់​ជម្លោះ​។ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា មិនមែន​ចិន​ឡើយ​គឺ​សហរដ្ឋ​អាមេរិក​ទៅវិញ​ទេ ដែល​កំពុងតែ​បញ្ជូន​អាវុធ​ហូរ​ដូច​ទឹក​ចូល​ក្នុង​សមរភូមិ​។ សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ឲ្យ​ចិន​ធ្វើ​នេះ ធ្វើ​នោះ​ឡើយ។ យើង​មិនដែល​គាំទ្រ​ឲ្យ​លើក​ចុង​អាវុធ​ដាក់គ្នា ឬ​ការ​បង្ខិត​បង្ខំ​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm