ជើងឯក​តុង​ហ្គី​ល​ម៉ូ​ដូ​ថ្នាក់ជាតិ​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្លិប​បាក់​ទូក​ឈ្នះ​មេដាយ​ច្រើនជាងគេ​

2023/02/21 07:36:18 pm        69

​តុង​ហ្គី​ល​ម៉ូ​ដូ​៖ ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២ បានបញ្ចប់​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាក់​ទូក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ។​

​ពិធី​បិទ​ការប្រកួត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា និង​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​លោក ប៊ើ​ណាត​ដឹ​ណូ ជីវី​ឡា​គេ​ន​តេ ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ។​ លោក ប៉ែន សម្បត្តិ អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ដែល​លើក​មក​រៀបចំ​ក្នុង​ឆ្នាំ​២០២៣ នេះ​គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៣៥​នាក់​មកពី ១៧​ក្លិប ៤រាជធានី​ខេត្ត ដែល​ធ្វើការ​ប្រកួត​នៅ​ទីលាន​ FFWPU-Cambodia។ ​

​ជា​លទ្ធផល​បច្ចេកទេស​ការប្រកួត​រយៈពេល ៤​ថ្ងៃគឺ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាក់​ទូក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​សរុប ៨​គ្រឿង (​មាស ៥ ប្រាក់ ១ និង​សំរឹទ្ធ ២) ខណៈ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​នាគរាជ​ចតុមុខ ​ឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១១​គ្រឿង (​មាស ៤ ប្រាក់ ៤ និង​សំរឹទ្ធ ៣) និង​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូវិទ្យាល័យ​ព្រះរាជ​សម្ភារ ឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ៤​គ្រឿង (​មាស ៣ និង​ប្រាក់ ១)។​

​ឯកឧត្តម​បណ្ឌិត ជ័យ ចាប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ហើយ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ ទាំង​អ្នក​ទទួល​បាន​ជយលាភី និង​ពុំ​ទទួល​បាន​ជយលាភី​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នេះ ហើយ​ឈាន​ទៅ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ស្របតាម​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        430

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm