ក្រសួងសុខាភិបាល ផ្សព្វផ្សាយលទ្ធផលនៃការអង្កេតថា្នក់ជាតិលើមនុស្សពេញវ័យ

2023/02/21 08:10:36 pm        718

ភ្នំពេញ៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យ ស្តីពីថ្នាំជក់នៅប្រទេសកម្ពុជាឆ្នាំ២០២១, នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជាតំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានលើក​ឡើង​ពីគោលបំណងដើម្បីបង្ហាញរបកគំហើញ ពីការអង្កេតថ្នាក់ជាតិលើ​មនុស្សពេញវ័យ​ស្ដីពីថ្នាំជក់​នៅប្រទេសកម្ពុជាឆ្នាំ២០២១ ដែលបានបង្ហាញអំពី​វឌ្ឍនភាពដ៏ គួរឱ្យកត់សម្គាល់នៅក្នុងការ​ត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា​ ក៏​ដូចជាលទ្ធផល​នៃការអនុវត្តអនុសញ្ញា ស្តីពីការត្រួត​ពិនិត្យ​ថ្នាំជក់របស់អង្គការសុខភាពពិភពលោក។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលដឹកនាំដោយ​ក្រសួងសុខាភិបាល​បានយកចិត្តទុកដាក់អនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ដើម្បីកាត់បន្ថយ បន្ទុកជំងឺមិនឆ្លងប្រកបដោយជោគជ័យ។

លទ្ធផលនៃការអង្កេតថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថាន​ជាតិស្ថិតិ នៃក្រសួងផែនការបានបង្ហាញថា អត្រាជក់ថ្នាំជក់ក្នុងចំណោមមនុស្សពេញ វ័យ អាយុ១៥ឆ្នាំឡើង មានការថយចុះក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ចំនួន ៤.៥% គឺពី ៣២.៩% ក្នុងឆ្នាំ២០១៤ ​មកត្រឹម ២៨.៤% ក្នុងឆ្នាំ២០២១។

ការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលបានដាក់ ចេញកាលពីឆ្នាំ២០១៥ បានជំរុញ​ឲ្យការងារត្រួតពិនិត្យផលិតផលថ្នាំជក់កាន់តែប្រសើរ​ ការស្រូបផ្សែងបារី ដោយ​អចេតនា​នៅមូលដ្ឋានសុខាភិបាលបានថយចុះ ១៣.៤២% (២៣.២% ក្នុងឆ្នាំ២០១៤ ​មកត្រឹម ៩.៧៨% ក្នុងឆ្នាំ២០២១) ក្នុងចំណោមបុរស និងថយចុះ ៦,៩៨% (២០.១% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣.១២% ក្នុងឆ្នាំ២០២១) ក្នុងចំណោមស្ត្រី។

លទ្ធផលនេះបង្ហាញអំពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការ ​ត្រួតពិនិត្យផលិតផលថ្នាំជក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេសភាពជាអ្នក​ដឹកនាំ​ជាគំរូ​វិសេសវិសាល​របស់​សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ដែលជានិច្ចកាលលើកទឹកចិត្តដល់ជនរួមជាតិទាំងមូលឲ្យ លះបង់ ​ទម្លាប់ប្រើប្រាស់ថ្នាំជក់ ជ្រើសរើសយកសុខភាព​ ដោយមិនជ្រើសយកផលិតផលថ្នាំជក់។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គណៈកម្មធិការត្រួតពិនិត្យផលិតផល​ថ្នាំ​ជក់សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់​បំផុតដល់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ​ដែលតែងត ​គាំទ្រលើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក៏ដូចជា​ការ​ប្រឹងប្រែងក្នុងការអនុវត្តតាម​អនុសញ្ញា​ស្ដីពីការត្រួតពិនិត្យ ថ្នាំជក់របស់អង្គការសុខភាពពិភព​លោក​ដែលកម្ពុជាជារដ្ឋភាគី៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm