រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តភ្ជាប់បំពង់មេក្រោមបាតទន្លេ បង្កើនការផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញ

2023/02/21 09:36:35 pm        718

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់​ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាប ឲ្យទាន់តាមផែនការ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​លើកឡើង​នៅ​ក្នុងពិធី​រៀបចំ​ខួង​ដាក់​ទុយោមេទំហំ ២ ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច​ នៅថ្ងៃទី២០ ខែកុម្ភៈ ​ឆ្នាំ២០២៣ នេះថា​ បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ​ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ​នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី​ ១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ ដែលមាន​សម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលិច ​និងខាងត្បូង ​រាជធានីភ្នំពេញ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឡុង ណារ៉ូ បន្តឲ្យដឹងថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ខិតខំប្រឹងប្រែង ​ស្នើសុំទៅរាជរដ្ឋាភិបាល ​និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ​ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨ ភាគរយ ដើម្បីធានា​ដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ​ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំ​ទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី ២ ដែលនឹងរុញទឹកស្អាតស្របគ្នា​ទៅភាគខាងលិច ។

ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ លើកឡើងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតបាក់ខែង កម្ពុជាបានកម្ខីឥណទានពី AFD ចំនួន ៨៥ លានដុល្លារ និងពីធនាគារអឺរ៉ុប ចំនួន ១០០ លានដុល្លារ ក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់ចំនួន ១៥ លានដុល្លារ គឺជាឥណទានឥតសំណង។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃម្សិលមិញនេះ គណៈប្រតិភូប្រទេសបារាំងរួមមាន មន្រ្តីជាន់ខ្ពស់​សមាជិក​សភាបារាំង និង AFD, សហគមន៍អឺរ៉ុប, និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមាន គណៈកម្មាធិការ​សភាកម្ពុជា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានអញ្ជើញ​ទស្សនកិច្ចពិនិត្យវឌ្ឍនភាព ​នៅការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុង​នោះគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចស្ថានីយមូមទឹកឆៅបាក់ខែង ​នៅទន្លេមេគង្គ, ការទស្សនកិច្ចគម្រោងទឹកស្អាតបាក់ខែង​ និងការចូលរួមបើកការដ្ឋានខួង ដាក់បំពង់មេនាំទឹក​ស្អាតទំហំ ២ ម៉ែត្រក្រោមបាតទន្លសាប៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm