លោក ​Putin នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃមុន​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​នៅ​អ៊ុយ​ក្រែ​ន​

2023/02/21 09:38:19 pm        669

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបាន​គេ​រំពឹងថា​ នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ មុន​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​នៅ​អ៊ុយ​ក្រែ​ន​។ វា​នឹង​ក្លាយជា​សុន្ទរកថា​លើក​ដំបូង​របស់​លោក ចាប់​តាំង​ពី​រុស្ស៊ី​បានចាប់ផ្តើម​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២​។​

​ប្រធានាធិបតី​រុស្សី​តែងតែ​ថ្លែង​សុន្ទរកថា​ជា​រៀង​រាល់ឆ្នាំ ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​ក្នុងស្រុក និង​បរទេស​ដល់​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​ដកស្រង់​សម្តី​អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ដែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជីវិត​របស់​ប្រជាជន​រុស្ស៊ី​បច្ចុប្បន្ន​នេះ​ផ្តោត​លើ​គោលដៅ​នៃ​ប្រតិបត្តិការ​សឹក​ពិសេស​។​ ​តាម​សេចក្តីរាយការណ៍ លោក Peskov បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ «​ប្រតិបត្តិការ​សឹក​ពិសេស​»​។ ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេស​បាន​និយាយ​ នៅ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ការ​ស៊ើបការណ៍​សម្ងាត់​កាលពី​ថ្ងៃ​សៅរ៍​ថា បញ្ហា​ដូចជា​ការ​គាំទ្រ​សង្គម​សម្រាប់​អ្នក​ដែល​ត្រូវបាន​កែ​ណ្ឌ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទំនងជា​កាន់តែ​ផុស​ផុល​។

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Tass របស់​រុស្ស៊ី​បាន​រាយការណ៍​ថា លោក Putin ទំនងជា​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ជួប​ជុំ​មនុស្ស​ចំនួន ២​សែន​នាក់​នៅ​ថ្ងៃ​ពុធ ដែល​ការ​ជួប​ជុំ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង​មូ​ស្គូ​។ លោក​ Putin ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​វាយលុក​នៅ​អ៊ុយ​ក្រែ​ន ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត ​ដើម្បី​ស្វែងរក​ការ​យល់​ដឹង​ជា​សាធារណៈ​សម្រាប់​ប្រតិបត្តិការ​សឹក​ដែល​អូស​បន្លាយពេល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm