វិស័យហិរញ្ញវត្ថុឆ្នាំ២០២៣នេះ នៅតែមានកំណើនល្អប្រសើរ ទោះប្រឈមនឹងវិបត្តិសកល

2023/02/21 09:42:24 pm        670

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ ២០២៣នេះ នឹងមានភាពរីកចម្រើន ​ល្អប្រសើរជាងមុន​ បើទោះបីជាវិបត្តិសកល សង្រ្គាមនៅ​អ៊ុយក្រែន នៅបន្តអូសបន្លាយ ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិ​នៃកម្ពុជា លើកឡើងនៅក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរក​មើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩​ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ​នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ក្នុងឆ្នាំ ២០២៣ រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងមានភាព​រីកចម្រើន​ល្អប្រសើរជាមុន ខណៈដែលទំនោទីផ្សារថ្លៃប្រេងឥន្ធនៈ ​បានថយចុះ ដែលជួយសម្រួល​ដល់ប្រតិបត្តិការផ្សេងៗ ជាពិសេសថ្លៃម្ហូបអាហារ តែទោះបីយ៉ាងណាក៏នៅប្រឈមនឹងភាព​មិនច្បាស់លាស់ដូចជា ​សង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការ​គំរាមកំហែង​នៅ​បែកអាស៊ីជាដើម ប៉ុន្តែប្រសិន​ការប៉ះពាល់នេះវាតូច ​វានឹងអាចជួយដល់ការរីកចម្រើនរបស់កម្ពុជា។

ជុំវិញស្ថានភាពហិរញ្ញវត្ថុនេះ ​តាមទស្សនវិស័យ ​និងទិសដៅរបស់ធនាគារជាតិនៃកម្ពុជា តាមការ​រំពឹងទុក​ ប្រកបដោយភាព​សុទិដ្ឋិនិយម ការវិលទៅរកភាពប្រក្រតីឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក និងកំណើនតម្រូវការពីខាងក្រៅ​ នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេច​បានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣, កំណើននេះ អាចរួមចំណែកដោយវិស័យចម្បងៗដូចជា៖ វិស័យកាត់ដេរត្រូវបានរំពឹងថា មានកំណើន ៦,៩%, វិស័យទេសចរណ៍ត្រូវបានរំពឹងថា​នឹង​បន្តមាន​កំណើនខ្ពស់ ១៨,៥%, និងវិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ១,១% ។

ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រព័ន្ធធនាគារត្រូវ​បានរំពឹងថា ​នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន​វិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទាន ត្រូវបាន​រំពឹងថា នឹងមានកំណើនក្នុងអត្រា ២២% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm