ម៉ិកស៊ិក៖ មន្ត្រីក្នុងរដ្ឋ Puebla បាននិយាយកាលពីថ្ងៃចន្ទថា រថយន្តក្រុងដឹកជនអន្តោប្រវេសន៍មកពីប្រទេសវេណេស៊ុយអេឡា កូឡុំប៊ី និងអាមេរិកកណ្តាលបានជួបគ្រោះថ្នាក់ នៅភាគកណ្តាលប្រទេសម៉ិកស៊ិកបណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Puebla និយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយកន្លែង ខណៈរថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរ ៤៥នាក់កំពុងធ្វើដំណើរទៅភាគខាងជើង។ លោកនិយាយថា មនុស្ស ១៧នាក់ស្លាប់នៅពេលគ្រោះថ្នាក់ ហើយមនុស្ស ១៥នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយ ៥នាក់នៃអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនអន្តោប្រវេសន៍ជារឿយៗប្រើផ្លូវដ៏គ្រោះថ្នាក់ ដើម្បីឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមផ្លូវរបស់ពួកគេទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកបានរាយការណ៍ថា រថយន្តក្រុងបានក្រឡាប់នៅពេលអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត៕
អត្ថបទ៖ ប៊ុនថន