ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស

2023/02/21 10:16:39 pm        503

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២១ខែកុម្ភៈនេះ បានរៀបចំពិធីបើកវគ្គ​បណ្តុះបណ្តាលការងាររដ្ឋបាល ​និងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ ដែលមាន​សិក្ខាមចូលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន ១០០នាក់។

ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​តំណាងរដ្ឋមន្រ្តីក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា ​ការសិក្សាលើមុខវិជ្ជា ការងាររដ្ឋបាល និងការងារគ្រប់គ្រងធនធានមនុស្ស ​នៅថ្ងៃនេះ ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ មានបំណងចង់ផ្តល់​ទស្សនទានក្នុងវិស័យរដ្ឋបាល ​នាពេលបច្ចុប្បន្ននិងទៅអនាគត ​ឱ្យមន្រ្តីរាជការបន្តរៀនសូត្រ ពង្រឹង​សមត្ថភាព នៅតាមអង្គភាព និងធ្វើទំនើបកម្ម ​ផ្នែកកិច្ចការដ្ឋបាលសាធារណៈ ដើម្បីដើរឱ្យទាន់​ស្ថានភាព​សង្គមឌីជីថល ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានេះ លោក តន សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាល​ក្របខ័ណ្ឌក្រសួងវប្បធម៌ មាន​ប្រសាសន៍ដែរថា ផ្អែកលើគោលនយោបាយ​ និងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលា​បណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌​ ដែលជាអង្គភាព​ចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់​ការគាំទ្រលើវិស័យបណ្តុះ​បណ្តាល​ អភិវឌ្ឍន៍​ធនធានមនុស្សដល់អង្គភាពមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការ​ធ្វើទំនើបកម្មមុខងារសាធារណៈ ​ឱ្យប្រកបដោយធនធាន​ ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន​ វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង ​និងដំណើរការរដ្ឋបាលប្រកប​ដោយសមត្ថភាព ជាមន្រ្តីរាជការ ​ដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ ​និងជាអ្នកបម្រើការងារដ្ឋបាល និងប្រជាជនប្រកប​ដោយប្រសិទ្ធភាព​ និងប្រសិទ្ធផល។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពការងាររបស់​មន្រ្តីរាជ​ការ គ្រប់លំដាប់ថ្នាក់ ​ដើម្បីឱ្យដើរស្របតាមគោលនយោបាយ ​និងផែនការអភិវឌ្ឍ​គ្រប់ផ្នែក គ្រប់វិស័យ​ និងគ្រប់កម្រិត​ ដូចមាន​កំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm