ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន។
ក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុនទាំងនោះមានដូចជាក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary។
ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំពោះការដាំជីរបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដារបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕






