គណៈកម្មការទី៥ ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍

2023/02/21 10:57:11 pm        660

ភ្នំពេញ៖ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនា និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានសម្ដែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គ​នាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ​ ដែលសម្រេចបាននាពេលកន្លងមក ​ពិសេសលើការងារគ្រប់គ្រងជនបរទេស។

ការកោតសរសើររបស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា ដើម្បីស្ដាប់នូវអ្វីដែលជាលទ្ធផលសម្រេច​បានរបស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្នុងឆ្នាំ២០២២កន្លងមក​ និងផែនការទិសដៅបន្ដ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ​នេះជាលើកទី៣ហើយ ​ដែលអគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បានចូលរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ​ ជូនគណៈកម្មការទី៥ នៃព្រឹទ្ធសភា ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសនៅកម្ពុជា, វឌ្ឍនភាព​នៃការធ្វើច្បាប់ថ្មី​ស្ដីពី​អន្ដោប្រវេសន៍ និងឆ្លើយបំភ្លឺនូវអ្វីដែលគណៈកម្មការបានចុះទៅតាមតំបន់មួយចំនួន ក៏ដូចជា​សំណួរដែលគណៈកម្មការចង់ដឹងពាក់ព័ន្ធច្បាប់ ​ការអនុវត្តជាក់ស្ដែងជាដើម។

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា ជាលទ្ធផលក្នុងជំនួបពេញមួយព្រឹកនេះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី និងសមាជិកគណៈកម្មការទី៥ បានបង្ហាញនូវក្ដី​សប្បាយរីករាយ ​និងទទួលនូវអ្វីដែលអគ្គនាយកដ្ឋានបានរាយការណ៍។ ​បន្ថែមពីនេះ គណៈកម្មការទី៥​ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអង្គភាពពាក់ព័ន្ធក្នុងក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ លោកជំទាវ ទី បូរ៉ាស៊ី ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បីបន្ដខិតខំប្រឹងប្រែង ​ពិសេសបានលើកយកនូវបញ្ហាប្រឈមជាក់ស្ដែង ដែល​គណៈកម្មការមើលឃើញ និងជួបប្រទះនៅពេលចុះទៅ​តាម​បណ្ដាច្រកទ្វារព្រំដែន​នាពេលកន្លងមក​ផងដែរ។

ជាការឆ្លើយតបនូវអ្វីដែលជាអនុសាសន៍នោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជំនួស​មុខឲ្យថ្នាក់​ដឹកនាំ និងមន្ដ្រីទាំងអស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ​បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់​ធ្វើយ៉ាងណា​អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ​ដែលក្រសួងមហាផ្ទៃ ​និងរាជរដ្ឋាភិបាលប្រគល់ជូន សំដៅចូលរួមឲ្យសកម្មក្នុងការការពារសន្ដិសុខជាតិ ​សន្ដិសុខសង្គម និងអនុវត្តនយោបាយ​ជាតិផ្សេងៗទៀត​ ទាក់ទងទេសចរណ៍ សេដ្ឋកិច្ច និងការងារជាដើម៕អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm