អ្នកនាំពាក្យ៖ កម្ពុជាត្រូវការសារព័ត៌មាន ដើម្បីបង្រួបបង្រួមជាតិ មិនត្រូវការសារព័ត៌មាន បំបែកបំបាក់ជាតិ

2023/02/21 11:50:19 pm        691

ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជា ត្រូវការសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្រួបបង្រួមជាតិ មិនត្រូវការជាដាច់ខាត នូវសារព័ត៌មាន​ ដែលផ្សព្វផ្សាយ ក្នុងគោលបំណងអាក្រក់ បំបែកបំបាក់ជាតិ ។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋ បាលខេត្តកោះកុង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០៣ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ការបាត់នូវវិទ្យុវីអូឌី មិនបានធ្វើឲ្យសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាស្លាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ​បានពង្រឹងនូវវិជ្ជាជីវៈ ​សីលធម៌នៃសារព័ត៌មាននៅកម្ពុជា ដោយរាជរដ្ឋាភិបាល​បានផ្ដល់ និងពង្រឹងនូវវេទិកា ​នៃការផ្ដល់ព័ត៌មាន តាមរយៈការឆ្លងឆ្លើយមន្ត្រីរាជរដ្ឋាភិបាល ។

ឯកឧត្តមបន្តថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ​បានឆ្លើយតប និងការពង្រឹង​នូវលំហសេរីភាព ប្រជាធិបតេយ្យ ​ហើយគោលនយោបាយរបស់កម្ពុជា គឺខិតខំពង្រឹងរក្សា​នូវស្ថិរភាពនយោបាយ ​ដើម្បីការពារសន្តិភាព​ ហើយថ្នាក់ក្រោមជាតិ​ ត្រូវអនុវត្តលម្អបន្ថែម ចំនួន​២ចំណុច ទី១. ការផ្ដល់សេវាកម្មឲ្យដល់ពលរដ្ឋ ​និងទី២. ការអភិវឌ្ឍនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។

គួរបញ្ជាក់ថា ជាបន្តបន្ទាប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​ និងក្នុងពិធីផ្សេងៗ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងថា ​ការបិទវិទ្យុវីអូឌី គឺ​សេរីភាពសារព័ត៌មាននៅកម្ពុជា ពុំស្លាប់នោះទេ ​ប៉ុន្តែផ្ទុយទៅវិញ​ គឺដើម្បីពង្រឹងវិជ្ជាជីវៈ និង​ក្រមសីលធម៌សារព័ត៌មាន​ ហើយអំពាវនាវកុំឲ្យបរទេសលូក​ដៃក្នុងរឿងនេះ ព្រោះជារឿង​ផ្ទៃក្នុងរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ
2026/09/15 04:23:13 pm        1
កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm        1
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង ចុះបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
2026/09/15 03:50:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ

2026/09/15 04:23:13 pm
​កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm
​អ៊ុយក្រែន និងរុស្ស៊ី ត្រៀមសម្រាប់ការចរចាជុំថ្មី​សម្រប​សម្រួល​ដោយ​សហរដ្ឋអាមេរិក​
2026/09/15 04:16:09 pm
​អាមេរិកដាក់ពន្ធថ្មី ៥០% លើផលិតផលកាណាដាជាង​ ១០០មុខ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​កាន់​តែ​ក្ដៅ​
2026/09/15 04:05:09 pm
​មនុស្សរាប់រយនាក់ហែក្បួននៅទីក្រុង Toronto ប្រឆាំងនឹងកិច្ចប្រជុំ ស្តីពីការវិនិយោគរបស់លោក Carney
2026/09/15 04:03:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm