អ៊ុយក្រែន ៖ ទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី បាននិយាយថា រដ្ឋសមាជិកសម្ព័ន្ធយោធាណាតូ បានផ្តល់អាវុធធុនធ្ងន់ជាច្រើនដល់ក្រុងគីវ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ រួមមានរថក្រោះ ៤៤០ គ្រឿង និងយានយន្តប្រយុទ្ធជើងគោក ១,៥១០ គ្រឿង។ យោងតាមមន្ត្រីបានឲ្យដឹងថា អ៊ុយក្រែនបានទទួលប្រព័ន្ធកាំភ្លើងធំ៦៥៥គ្រឿង ប្រព័ន្ធប្រឆាំងដែនអាកាស១,១៧០គ្រឿង និងគ្រាប់រ៉ុក្កែត ៩,៨០០គ្រាប់ សម្រាប់ឧបករណ៍បាញ់រ៉ុក្កែតពហុចល័ត។ ទីភ្នាក់ងារ បានអះអាងថា យុទ្ធោបករណ៍ភាគច្រើនដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។

