អភិបាលរាជធានី ៖ គ្រប់ផ្សារមិនត្រូវយកប្រាក់ពីអ្នកលក់តាមកញ្ច្រែងល្អី និងកំណត់តម្លៃទឹក-ភ្លើងនៅតាមផ្សារ

2023/02/22 12:29:43 am        45

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញក្រើនរំលឹកអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋទាំង២៥ ត្រូវពិនិត្យ​ឡើង​វិញជុំវិញ​ការមិនយកប្រាក់ពីអ្នកលក់តាមកញ្ច្រែងល្អី និងការកំណត់តម្លៃទឹក ភ្លើង នៅតាមផ្សារ។

​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកជាថ្មីឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស​ប្រធានគណៈ​កម្មការផ្សាររដ្ឋទាំងចំនួន២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែ​ពិនិត្យឡើង​វិញ ជុំវិញការ​មិនយក​ប្រាក់ពី​អាជីវករ​ដែលលក់តាមកញ្ច្រែងល្អី និងការកំណត់តម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជ​ធានីភ្នំពេញ​ឱ្យស្របទៅតាមការកំណត់របស់រាជរដ្ឋាភិបាល។

ការក្រើនរំលឹករបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេល​ដែល​ឯកឧត្ដមដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក ភ្លើងក្នុងផ្សាររដ្ឋនៅរាជធានីភ្នំពេញ ដោយមាន​ការចូលរួម​កិច្ចប្រជុំដោយអភិបាលខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់អាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ច្រែងជាដើម ពោល គឺនៅពេលអាជីវករមានបញ្ហាលំបាកអ្វីមួយ អាជ្ញាធរត្រូវជួយគាត់ ដោយមិនត្រូវទុកគាត់លំបាកនោះទេ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ឬសំដីអាក្រក់ជាមួយអាជីវករនោះទេ ប៉ុន្តែ ជុំវិញផ្សារត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ ចំពោះអាជីវករលក់តាមកញ្ច្រែងល្អីត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមក​ក៏ធ្លាប់បាន​ប្រគល់​អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិន​អនុញ្ញាតិឱ្យ​មានការធ្វើអាជីវកម្ម លក់ទឹក ភ្លើង នៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ ហើយការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

នៅជុំវិញផ្សារត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ការលក់ដូរមិ​នត្រូវបាន​ហាមឃាត់​នោះទេ តែត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកប្រាក់ពីអាជីវករ តែមិនត្រូវ​គ្មានអ្នក​សម្អាត​បរិស្ថាននោះទេ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        95
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm