សមិទ្ធផលដែលបាននឹងកំពុងសាងសង់តំបន់ប្រវត្តិសាស្រ្តយោធកោះថ្ម X16 សម្រេចបានប្រមាណ៧៥ភាគរយ

2023/02/22 12:38:22 am        171

ភ្នំពេញ ៖ យុវជនប្រមាណជិត៤០០នាក់ បានធ្វើដំណើរបំពេញទស្សនកិច្ចសិក្សា ឈ្វេងយល់ នៅតំបន់​ប្រវត្តិសាស្រ្ត​យោធាកោះថ្មអិច១៦ ដែលមានទីតាំងស្ថិតនៅ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីជម្រុញ​អោយ​យុវជនបានយល់កាន់តែច្បាស់ពីសច្ចៈភាពប្រវត្តិសាស្រ្តនៃការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ដែលបាន​យក​ជីវិតជាដើមទុន ដើម្បីឆ្ពោះទៅកាន់ការផ្តួររំលំរបបបប៉ុលពតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី រំលឹកខួបទិវាចងចាំបានផ្តល់បទសំភាសន៍ដល់BTV អោយដឹងថា សមិទ្ធិផល​ដែលបាននឹងកំពុងសាងសង់នៅក្នុងតំបន់ប្រវត្តិសាស្រ្តយោធាកោះថ្មអិច១៦ មកដល់ពេលនេះ សម្រេចបាន​ប្រមាណ៧៥ភាគរយហើយ ដែលសមិទ្ធិផលទាំងអស់នេះ នឹងក្លាយជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់ក្រោយ​ព្រោះតំបន់ប្រវត្តិសាសស្រ្តនេះ គឺជាទីតាំងនៃការផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបខ្មែរក្រហម ដែល​សម្តេចតេជោ ហ៊ុន សែន និង សមមិត្តចំនួន៤នាក់ទៀត បានយកជីវិតទៅប្តូរ​ដើម្បីរំដោះ​ជីវិតប្រជាជន​កម្ពុជា​ចេញពីរបបដ៏ខ្មៅងងឹតកាលពីជាង ៤៥ឆ្នាំមុន។ ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍បញ្ជាក់បន្ថែមថា កិច្ចការដែលត្រូវបន្តធ្វើនៅតំបន់នេះ គឺបញ្ចប់គម្រោងមហាចេតិយ ដែលទុកសម្រាប់តម្កល់​អដ្ឋិធាតុយុទ្ធជន​ស្នេហាជាតិចំនួន៤៩រូបដែលបានពលិជីវិតក្នុងតំណាក់កាលតស៊ូ ដើម្បីសង្រ្គោះអាយុជីវិតពលរដ្ឋកម្ពុជា ចេញពី របបបខ្មែរក្រហម។ ក្រៅពីនេះ គម្រោងបន្តទៀតគឺនឹងមានការសាងសង់អាគារស្នាក់នៅ បន្ទប់ផ្ទះបាយ បង្គន់​អនាម័យ របង ទីតាំងចារិកឈ្មោះ សប្បុរសជន​ដែលចូលរួម​សាងសង់​សមិទ្ធិផល​ទាំងអស់​ រួមនឹង​សមិទ្ធិផល​សំខាន់​ជាច្រើនទៀត ដើម្បីប្រែក្លាយទីទាំងនេះជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា និង វៀតណាម ស្របជាមួយនឹងគម្រោងបើកច្រកទ្វារអន្តរជាតិ នៅ​ពេល​ខាង​មុខនេះ។

ឯកឧត្តម នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ ដែលបានដឹកនាំយុវជន និង ប្រជាជនទូទៅ ចុះមក​ទស្សន​កិច្ចសិក្សា​នៅទីតាំងអិច១៦នេះ បានមានប្រសាសន៍ថាគោលបំណងសំខាន់គឺដើម្បី អោយយុវជនកាន់​តែយល់ច្បាស់​ពីគុណ​តម្លៃសច្ចៈភាពពិតនៃការលះបង់របស់សម្តេចតេជោកាលពីជាង ៤៥ឆ្នាំមុន។ ឯកឧត្តម បានមានប្រសាសន៍ថាបន្តថា សម្តេចតេជោ មិនត្រឹមតែជាអ្នករំដោះប្រទេសជាតិអោយរស់រានឡើងវិញនោះទេ ប៉ុន្តែសម្តេចតេជោហ៊ុនសែន ខិតខំរក្សាបាននូវបូរណភាពទឹកដី ឯកភាពជាតិ ដឹកនាំប្រទេសជាតិ និង ប្រជាជន​អោយ​រស់នៅ​ក្រោម​ដំបូល​នៃ​សន្តិភាព និង ការអភិវឌ្ឍន៍រីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ 

តំណាងយុវជន និង ប្រជាពលរដ្ឋដែលបានទៅតំបន់អិច១៦ បានរៀបរាប់ថា ពួកគាត់ព តជារំភើប និងមាន​មោទកភាព​ជាទីបំផុត ដែលបានមកដល់តំបន់ប្រវត្តិសាស្រ្តផ្ទាល់ ដែលពីមុនបានត្រឹមលឺ ប៉ុន្តែពេល​បានមក​ដល់ពួកគាត់ពិតជាកោតស្ញប់ស្ញែងនូវគំរូវីរៈភាព របស់សម្តេចតេជោហ៊ុនសែន និង អ្នកតស៊ូស្នេហាជាតិជាច្រើនទៀត បានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និង ប្រជាជនកម្ពុជា ។ ប្រសិនបើពេលនោះសម្តេចតេជោហ៊ុននសែនមិនសម្រេចចិត្តចាកចេញពីទឹកដីកម្ពុជា ចូលទៅ​កាន់​ប្រទេស​វៀតណាម​ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧នោះទេ មកដល់ពេលនេះ យុវជនកម្ពុជា មិនអាចនឹកស្រម៉ៃបានទេថា តើប្រទេសកម្ពុជា និង ប្រជាជនកម្ពុជា អាចនឹងមានបន្តមកដល់ពេលបច្ចុប្បន្ននេះយ៉ាងណា?

សូមបញ្ជាក់ថា ការសាសង់ សមិទ្ធផលនានានៅទីតាំងនោះ មាន វត្ថុបំណង៖ ដើម្បីចារទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយ ឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ, ដើម្បីរំលឹក​ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 ឲ្យមានតម្លៃជារមណីយដ្ឋានបម្រើឲ្យវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពរវាងប្រទេស និង​ប្រជាជន​ប្រទេសជិតខាងទាំងពីរ កម្ពុជា និងវៀតណាម តាមប្រសាសន៍របស់សម្តេច តេជោ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 គឺជាកន្លែង តស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧៕ អត្ថបទ ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        53
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        38
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm