សម្ដេច​តេ​ជោនៅតែ​បញ្ជាក់ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ​១០០%

2023/02/22 01:25:08 am        767

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅតែ​បញ្ជាក់ជូន​ភ្ញៀវ​បរទេស​ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំងណាស់​ គឺ​បានអនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយបណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​មានប្រសាសន៍​យ៉ាង​ដូច្នេះ ​ក្នុងពេល​អនុញ្ញាតឱ្យ​លោក រ៉េមី រី​យូ​(Rémy Rioux) អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២១​កុម្ភ​:​។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Rémy បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​និង​គណៈប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​ គឺ​ដើម្បី​ចូលរួម​ខួប​៣០​ឆ្នាំ នៃ​វត្តមាន​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នៅ​កម្ពុជា​ហើយ​ដែល​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​រយៈពេល​៣០​ឆ្នាំនេះ​បាន​វិនិយោគ​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​។​ ទី​១. ទៅលើ​វិស័យ​វប្បធម៌ ការងារ​ជួសជុល​អង្គរវត្ត ជួសជុល​ផ្សារ​ថ្មី វិស័យ​ទឹកស្អាត វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​។​ទី​២.​ដាក់​ឲ្យ​ដំណើរការ​ការងារ​ដូច​បាន​សន្យា​ជា​នយោបាយ​នៅ​ទីក្រុង​ប៉ារីស​និង​ទី​៣.​សុំ​ការតម្រង់ទិស​អំពី​សម្ដេច​តេ​ជោ​ថា​តើ​ចង់​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្តធ្វើ​អ្វីខ្លះ​ទៀត​នៅ​កម្ពុជា​។ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក Rémy ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ការបើក​សាខា​បច្ចេកទេស​ទៅ​កម្ពុជា​ និង​បង្កើន​ជំនួយ​ដល់​កម្ពុជា​ថែមទៀត​ជាមួយនឹង​ការជួយ​កម្ពុជា​លើ​បណ្ដាញ​អគ្គិសនី​សម្រាប់​អគ្គិសនី​កកើតឡើង​វិញ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ចំណុច​វិស័យ​អាទិភាព​ដែល​បារាំង​បាន​នឹង​កំពុង​ជួយ​កម្ពុជា​ស្រាប់ នោះ​គឺ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ផ្លូវ​និង​ភ្លើង​។​ជាមួយគ្នា​នោះដែរ​. សម្ដេច​តេ​ជោ​បាន​ជម្រាបជូន​លោក​រ៉េមី អំពី​គោ​លន​យោ បាយ​កសិកម្ម​របស់​ក​ម្ពុ​ជា​ ដែល​ក្នុងនោះ ​មានការ​ជំរុញ​ការកែច្នៃ​ស្រូវ​សម្រាប់​ការនាំចេញ ហើយ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ សម្ដេច​បាន​ជម្រាបជូន​អំពី​កង្វះខាត​នូវ​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ​សម្រាប់​ទិញ​កែច្នៃ ​និង​នាំ​អង្ករ​ចេញពី​កម្ពុជា​។​សម្តេច​បន្តថា គោលនយោបាយ​វិស័យ​កសិកម្ម​កម្ពុជា​ដែល​កម្ពុជា​ចង់បាន​គឺ​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​កែច្នៃ​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​សម្ដេច​តេ​ជោ​បាន​បន្ថែមថា​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំង​ គឺ​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​ក្នុងន័យនេះ សម្ដេច​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហ​កម្មនេះ​ផងដែរ​។​

​ជាទី​បញ្ចប់ លោក​រ៉េមី​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា លោក​បាន​កត់ត្រា​ទុក​នូវ​រាល់​អ្វីដែល​សម្ដេច​បានចង្អុលបង្ហាញ​ហើយ​លោក​នឹងធ្វើ​អន្តរាគមន៍​លើ​បញ្ហា​ទាំងនេះ​៕​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm