ទីស្ដីការគណៈរដ្ឋមន្ដ្រី​កក់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​អន្ដរក្រសួង​-​ស្ថាប័ន​មុនគេ​

2023/02/22 05:09:40 pm        116

​បាល់ទាត់៖ បន្ទាប់ពី​រកឃើញ​បេក្ខភាព ១៦​ក្រុម​ចុងក្រោយពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ឆ្នាំ​២០២៣ បាន​បន្ដ​ការប្រកួត​ស្វែងរក​ក្រុម​ឡើង​វគ្គ​បន្ដ​ទៀតហើយ ខណៈ​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបាន​កក់​កៅអី​វគ្គ ៨ក្រុម​ចុងក្រោយ​មុនគេ បន្ទាប់ពី​យកឈ្នះ​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ២-០ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ នៅ​ទីលាន​ The Blue Sport Arena​។​

​ជំនួប​បើកឆាក​វគ្គ ១៦​ក្រុម​ចុង​ក្រោយនេះ ក្រុម​លេខ​២ ឡើងមក​ពី​ពូ​ល​ H ​ទីស្ដីការគណៈរដ្ឋមន្ដ្រីធ្វើបាន​យ៉ាង​ល្អ​​ដោយ​​វគ្គ​ទី​១ បាន​បើក​ការ​នាំមុខ​ក្រុម​លេខ​១ ពូ​ល ​A  ​គឺ​ក្រុម​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ១​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​​កីឡាករ យិ​ត ស៊ុន​ណា​រោ​ឧ​ត្ត​ម នៅ​នាទី​២៩ មុន​កីឡាករ​ដដែល​រូបនេះបន្ថែម​គ្រាប់​ទី​២ នៅ​នាទី​៧០ ដើម្បី​ធានា​ជ័យជម្នះ​ជូន​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​តែម្ដង។​ ​ដោយឡែក​ចំពោះ​បេក្ខភាព និង​កម្មវិធី​ប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​ផ្សេងទៀតរួមមាន​ថ្ងៃទី​២៣-​កុម្ភៈ ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​ជួប​ក្រុម​ក្រសួង​មុខងារសាធារណៈ និង​ក្រុម​ក្រសួងបរិស្ថានជួប​ក្រុម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ថ្ងៃទី​២៥-​កុម្ភៈ ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជួប​ក្រុម​ក្រសួងទេសចរណ៍ និង​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈជួប​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

​ចំណែក​នៅ​ថ្ងៃទី​២៦-​កុម្ភៈ ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនត្រូវ​ជួប​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​ក្រសួងសុខាភិបាលជួប​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា។ រីឯ​គូ​ចុងក្រោយនៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​កាត់សេចក្ដី​ក្រុម​ឡើង​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ​នោះគឺ​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡាត្រូវ​ជួប​ជាមួយ​ក្រុម​ក្រសួង​ព័ត៌មាន។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីលាន​ The Blue Sport Arena ​តែមួយគត់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm