យុវជនអង្គការសង្គមស៊ីវិលថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ

2023/02/22 05:51:56 pm        847

ភ្នំពេញ៖ ក្រុមយុវជនអង្គការសង្គមស៊ីវិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចេញលិចិតថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ម្ដងហើយម្ដងទៀត។

ក្រុមយុវជនអង្គការសង្គមស៊ីវិល បានលើកឡើងថា ពួកគេទាំងអស់គ្នាជាយុវជនអង្គការសង្គមស៊ីវិល​ដែលតែងតែរិះគន់រាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ពេលនេះមិនអាចឈរ​អោបដៃមើលទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ម្ដងហើយម្ដងទៀត បាននោះទេ។

ក្រុមយុវជនសង្គមស៊ីវិល បញ្ជាក់ថា ជាក់ស្ដែងការពោលពាក្យថា «ក្បត់ជាតិ និងគ្មានមនសិកា​ស្នេហាជាតិ»​ទៅកាន់ព្រះមហាក្សត្រ ក្នុងអត្ថបទដែលសរសេរដោយទណ្ឌិត សម រង្ស៊ី គឺជា​ពាក្យពេចន៍​ប្រមាថយ៉ាងធ្ងន់ធ្ងរ​ដែលធ្វើឱ្យប្រជានុរាស្ត្រ​គ្រប់រូបទទួលការអាម៉ាស់យ៉ាងធ្ងន់ធ្ងរមិន​អាច​ទទួលយកបាន។

ក្រុមយុវជនបន្ថែមថាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលពោលពាក្យប្រមាថអង្គព្រះមហាក្សត្រខ្មែរ គឺមិនមែន លើកទី១ ទី២ ប៉ុន្តែជាទម្លាប់របស់គាត់បាត់ទៅហើយ។ ការបណ្តុះមនោគមវិជ្ជា​នយោបាយ​បោកបញ្ឆោតរបស់គាត់នេះ គឺមិនខុសពីការបំបែកបំបាក់ជាតិសាសន៍ខ្លួនឯង និងបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាននោះឡើយ។

ក្រុមយុវជនបន្ថែមថា អង្គព្រះមហាក្សត្រកំពុងគង់ជាម្លប់ត្រជាក់ត្រជុំដល់​ប្រជានុរាស្ត្រគ្រប់​មជ្ឈដ្ឋាន និង បំពេញព្រះរាជកិច្ចយ៉ាង​ឧត្ដុងឧត្ដម ក្នុងការអំពាវនាវដល់ប្រជានុរាស្ត្រខ្មែរឱ្យចូលរួមបំពេញ​កាតព្វកិច្ចបោះឆ្នោតក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិខ្លួន មិនគួរណាទណ្ឌិត សម រង្ស៊ី មកប្រើពាក្យប្រមាថផ្ទុយពីព្រះរាជតម្រិះដ៏ត្រឹមត្រូវរបស់ទ្រង់ដូចនេះសោះ។

ក្រុមយុវជន បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការចូលរួមការពារ តម្លៃជាតិសាសន៍ខ្មែរ ហើយស្នើសា្ថប័នពាក់ព័ន្ធមេត្តាចាត់វិធាន​ការតាមផ្លូវច្បាប់ទៅលើទណ្ឌិត សម រង្ស៊ី មកដាក់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកជាមេរៀនសម្រាប់អ្នកនយោបាយនានាកុំឱ្យយកខ្លួនបៀត និងយកគំរូតាមទណ្ឌិត សម រង្ស៊ី៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm