បាល់ទាត់៖ ខ្សែបម្រើអេស៊ីប Mohamed Elneny បានសម្រេចបន្តកិច្ចសន្យាជាមួយក្រុមកាំភ្លើងធំ Arsenal បន្ថែមមួយឆ្នាំទៀតដល់ឆ្នាំ២០២៤។
Mohamed Elneny ជាកីឡាករដែលរួមរស់ជាមួយ Arsenal យូរបំផុត តែបច្ចុប្បន្នកំពុងមានរបួសជង្គង់មិនទាន់ដឹងថា ត្រលប់មកវិញនៅពេលណា។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបង្ហាញខ្លួនបាន ១៥៥លើកឱ្យ Arsenal តាំងពីផ្លាស់ពីក្លិបស្វ៊ីស FC Basel នៅឆ្នាំ២០១៦។ Elneny បង្ហាញខ្លួនចុងក្រោយបំផុតឱ្យ Arsenal គឺតាំងពីការប្រកួត FA Cup ជុំទី៣ ទល់នឹង Oxford នៅខែមករា និងរកបានមួយគ្រាប់ផងដែរក្នុងជ័យជំនះ ៣-០ នៅពេលនោះ៕
អត្ថបទ៖នាង សុភាវុធ