កំពង់ឆ្នាំង និងពោធិ៍សាត់ មានទីលានទុកដាក់សំរាម ដើម្បីគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប

2023/02/22 08:40:43 pm        833

កំពង់ឆ្នាំង៖ ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ បានទទួលទីលានទុកដាក់សំរាមដ៏ធំ និងមាន​ស្តង់ដារ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប និងមានសមត្ថភាពផ្ទុកសំរាមបានប្រមាណពី១២ ទៅ១៤ម៉ឺនម៉ែត្រគីប។

ទីលានទុកដាក់សំរាមដ៏ធំចំនួន២កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ មាន១នៅស្រុករលាប្អៀរ ដែលបម្រើឱ្យការប្រមូលទុកដាក់​សំរាម​សម្រាប់ក្រុងកំពង់ឆ្នាំង និងបណ្ដាស្រុកដែលនៅក្បែរ និង១កន្លែងទៀតនៅក្រុងពោធិ៍សាត់។ ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ ​គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហាន១ ដែល​ជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

សម្រាប់ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ​១១,៦៥ ហិកតា គ្រោងឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល១០ឆ្នាំ ​គឺពីឆ្នាំ២០២២ រហូតដល់២០៣២ សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែល​នៅក្បែរទីលានទុកដាក់សំរាម។

តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្ននៅកំពង់ឆ្នាំង មានចំនួន ១០តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់៣៤តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។ ទីលាននេះ បានសាងសង់ រណ្ដៅទុកដាក់សំរាមចំនួនពីរ ដោយរណ្ដៅនីមួយៗមានទំហំ៨០ម៉ែត្រ គុណ៨០ម៉ែត្រប៉ុនគ្នា និងមានជំរៅ១ម៉ែត្រ។

សម្រាប់ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ មានផ្ទៃដីសរុបទំហំ ១៥.៥០ហិកតា និងអាចផ្ទុក​សំរាម​បានប្រមាណ ១៤ម៉ឺនម៉ែត្រគីប ស្ថិតនៅភូមិទួលម្នាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទីលាននេះគ្រោងឱ្យប្រើប្រាស់រយៈពេល១៥ឆ្នាំ ​ គឺពីឆ្នាំ២០២២ រហូតដល់២០៣៧ សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្នមានចំនួន ៧តោនក្នុងមួយថ្ងៃ នឹងអាចកើត​ឡើងដល់២៤តោនក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។

សូមបញ្ជាក់ថា ការឱ្យមានទីលានទុកដាក់សំរាម២កន្លែងខាងលើនេះ គឺគោលបំណងគ្រប់​គ្រង​ការអភិវឌ្ឍ​បណ្តាក្រុងជុំវិញបឹងទន្លេសាប ប្រកបដោយតុល្យភាព បរិស្ថាន គ្របដណ្តប់ក្រុងកំពង់ឆ្នាំង​ និងក្រុងពោធិ៍សាត់ ព្រោះក្រុងទាំង២ ស្ថិតតាមបណ្ដោយផ្លូវរបៀង​សេដ្ឋកិច្ច​អាស៊ាន ក្រុងបាងកក ភ្នំពេញ ហូជីមិញ ដែលជាសក្តានុពលទាក់ទាញការវិនិយោគ កំណើន​សេដ្ឋកិច្ច បង្កើនមុខរបរ ​និងកាត់បន្ថយភាពក្រីក្រ ​ការបញ្ចេញចោលនូវទឹកកខ្វក់ កាក​សំណល់រឹង ភក់សំរាមតាមលំហូរទឹកភ្លៀងនាំចូលមក​ទីទំនាប​នៃបឹងទន្លេសាប ដែលជា​គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន១៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm