ជប៉ុន៖ បាល់ដ៏អាថ៌កំបាំង ១គ្រាប់ត្រូវបានរកឃើញនៅលើតំបន់ឆ្នេរសមុទ្រទីក្រុង Hamamatsu ខេត្ត Shizuoka ប្រទេសជប៉ុន បង្ខំឲ្យក្រុមនគរបាលបិទតំបន់មួយនោះ។

វត្ថុមួយនេះត្រូវបានប្រទះឃើញដោយស្ត្រីក្នុងស្រុកម្នាក់កាលពីព្រឹកថ្ងៃចន្ទ ហើយគាត់ក៏បានរាយការណ៍ប្រាប់ក្រុមនគរបាល។ យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា គេមានក្តីកង្វល់ថា វត្ថុមួយនេះអាចជាគ្រាប់មីនសមុទ្រ។ ការតាមប្រមាញ់រកវត្ថុរាងមូលដ៏អាថ៌កំបាំងត្រូវបានធ្វើឡើងកាន់តែខ្លាំង ក្រោយសហរដ្ឋអាមេរិកចោទប្រកាន់ចិនថា បានបង្ហោះបាឡុងចារកម្មឆ្លងកាត់ដែនអាកាសរបស់ខ្លួនកាលពីដើមខែនេះ។ ទោះបីជាយ៉ាងណាក៏ដោយទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលហោះខុសផ្លូវចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក៕