បាល់ទាត់៖ អតីតអ្នកចាត់ការក្លិបបាល់ទាត់ Watford លោក Javi Garcia បានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Leeds United ដើម្បីបន្តតំណែងលោក Jesse Marsch ដែលត្រូវបានដកតំណែង។
Leeds បានដកតំណែងអ្នកចាត់ការសញ្ជាតិអាមេរិករូបនេះកាលពីថ្ងៃទី៦ ខែកុម្ភៈ តែពិបាករកអ្នកមកជំនួស និងបានបរាជ័យក្នុងការចរចាជាមួយអ្នកចាត់ការថ្មីពីរនាក់រួចមកហើយ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Javi Garcia បច្ចុប្បន្នវ័យ ៥២ឆ្នាំធ្លាប់ដឹកនាំ Watford ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំ២០១៩ មុនពេលចាកចេញទៅដឹកនាំ Valencia និង Al Sadd នៅកាតា។
Leeds បច្ចុប្បន្នកំពុងឈរលេខ ១៩ នៅ English Premier League នឹងត្រូវជួបជាមួយក្រុមបាតតារាង Southampton នៅថ្ងៃសៅរ៍នេះ។ គ្រូបង្វឹកអាយុក្រោម ២១ឆ្នាំលោក Michael Skubala បានដឹកនាំ Leeds បណ្តោះអាសន្ន។ Leeds មុននេះបានបរាជ័យក្នុងការចរចាជាមួយអ្នកចាត់ការ Rayo Vallecano លោក Andoni Iraola ក៏ដូចជាអតីតអ្នកចាត់ការ Ajax លោក Alfred Schreuder៕
អត្ថបទ៖នាង សុភាវុធ