តុលាការ​ច្រាល​ចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់ Dani Alves ស្របពេល​ការស៊ើបអង្កេត​នៅតែ​បន្ត​

2023/02/22 10:01:37 pm        121

​បាល់ទាត់៖ តុលាការ​អេ​ស្ប៉ា​ញ​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ​ទី២១ ខែកុម្ភៈ​ថា ចៅក្រម​អេ​ស្ប៉ា​ញ​បាន​ច្រានចោល​សំណើ​របស់​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Dani Alves ក្នុងការ​នៅក្រៅ​ឃុំ ហើយ​បាន​បញ្ជា​ឱ្យ​គាត់​បន្ត​នៅក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ខណៈដែល​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ក្លឹប​រាត្រី Barcelona នៅតែ​បន្ត​។ ​

​បុរស​វ័យ ៣៩ឆ្នាំ​រូបនេះ​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​ខុស​នោះទេ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​២០ ខែមករា ក្រោយពី​ប៉ូលិស​ក្នុង​តំបន់​បាន​ចាប់ខ្លួន​ទៅ​សាកសួរ​។​ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​កាលពី​ដើមខែ​នេះ ហើយ​សំណុំ​រឿងនេះ​នៅតែ​បើកចំហ​ជុំវិញ​បទល្មើស​រំលោភ​ផ្លូវភេទ​។ Alves លេង​ឱ្យ Barcelona ពី​ឆ្នាំ​២០០៨​-២០១៦ ហើយ​បាន​ត្រលប់​ទៅ​ក្រុម La Liga មួយរយៈ​ពេល​ខ្លី​សម្រាប់​រដូវ​កាល ២០២១-២០២២។ Dani Alves បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​តាំងពី​ឆ្នាំ២០០៦ ដោយបាន​បង្ហាញខ្លួន ១២៦ដង និង​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់​។ ​ក្លឹប​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក Pumas UNAM បានបញ្ចប់​កិច្ចសន្យា​របស់ Dani Alves ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm