ភ្នំពេញ ៖ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd., សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្វឡើងដោយជោគជ័យនៅទីក្រុភ្នំពេញ ប្រទេសកម្ពុជា។ វេទិកានេះបានបង្ហាញឱ្យឃើញយ៉ាងទូលំទូលាយនូវសមិទ្ធិផលផ្លែផ្កាក្នុងការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការថាមពលដែលចិន និងកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំនេះ។ ព្រមទាំងបានចេញផ្សាយ "សៀវភៅស្តីពីអន្តសញ្ញាណសហគ្រាសរបស់ចិននៅកម្ពុជា"ផងដែរ។
តាមទិន្នន័យ "សៀវភៅស្តីពីអន្តសញ្ញាណសហគ្រាសរបស់ចិននៅកម្ពុជា" គឺជាសៀវភៅដំបូងបង្អស់ស្តីពីអន្តសញ្ញាណនៃសហគ្រាសចិនដែលចងក្រងជាផ្លូវការនៅក្នុងប្រទេសដែលក្រៅពីប្រទេសចិន។ ដោយជាសមិទ្ធិផលការងារដ៏សំខាន់មួយរបស់សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ព្រមទាំងដោយទទួលបានការគាំទ្រពីChina Huaneng Group និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង សៀវភៅនេះត្រូវបានចងក្រង និងចេញផ្សាយដោយរាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះបង្ហាញយ៉ាងទូលំទូលាយពីអត្តសញ្ញាណនៃការស្មោះត្រង់ក្នុងការធ្វើអាជីវកម្មរបស់សហគ្រាសចិន ការបង្កើតថ្មីដ៏ទំលំទូលាយ ទំនួលខុសត្រូវ និងការរួបរួមក្នុងការបង្កើតផលប្រយោជន៍ទៅវិញទៅមកជាដើមនៃសហគ្រាសចិន។
លោក Deng Jianling អគ្គនិយករបស់China Huaneng Group Co., Ltd. បានមានប្រសាសន៍ថា៖ ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញឲ្យមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍមិត្តភាពកម្ពុជា-ចិនប្រកបដោយចីរភាព។ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន យើងត្រូវមានកិច្ចសហប្រតិបត្តិការកសាងស្ពាននៃការផ្លាស់ប្តូរវប្បធម៌ ចែករំរឿងរ៉ាវនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន រួបរួមការឯកភាពនៃវប្បធម៌រវាងគ្នាទៅឲ្យប្រជាជនប្រទេសទាំងពីរ។
លោក Deng Jianling បាននិយាយថា៖ China Huaneng Group នឹងបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា-ចិន ព្រមទាំងជម្រុញនូវការអនុវត្តបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” ដែលពាក់ព័ន្ធនឹងការពង្រឹងផ្នែកថាមពលស្អាត ដូចជាថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យជាដើម។ ដោយពឹងផ្អែកលើថាមពល និងការច្នៃប្រឌិតបច្ចេកវិជ្ជាកាបូនទាប ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងថាមពលមានស្ថេរភាពដែលអាចទុកចិត្តបាន។
អ្នកយកព័ត៌មានទៅសិក្សាពី China Huaneng Group រួចបានដឹងថា៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ដែលជាទំនប់វែងជាងគេនៅអាស៊ី និងជាគម្រោងធំជាងគេនៅប្រទេសកម្ពុជា ដែលបានចូលរួមវិនិយោគដោយChina Huaneng Group និង Royal Group មកដល់ពេលនេះបានផ្គត់ផ្គង់ថាមពលទៅដល់៨,១ពាន់លានគីឡូវ៉ាត់ម៉ោង។ អនុភាពសរុបរបស់ស្ថានីយ៍គឺ ៤០ម៉ឺនគីឡូវ៉ាត់ ហើយការផ្គត់ផ្គង់ថាមពលប្រចាំឆ្នាំស្មើនឹង 1 ភាគ 5 នៃថាមពលជាតិរបស់ប្រទេសកម្ពុជា។ ដែលមានប្រសិទ្ធភាពអាចបំពេញនូវតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាជនប្រមាណ 2.6 លាននាក់ជារៀងរាល់ឆ្នាំ។
អ្នកជំនាញដែលចូលរួមក្នុងវេទិកានេះយល់ថា៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលជាគំរូនៃគម្រោងកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-ចិន បានផ្គត់ផ្គង់នូវថាមពលស្អាតដែលមានស្ថេរភាពជូនដល់ប្រទេសកម្ពុជា កាត់បន្ថយនូវបញ្ហាផ្គត់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់ ព្រមទាំងជួយកាត់បន្ថយថ្លៃដើមនៃថាមពលអគ្គិសនី ជម្រុញឲ្យវិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងសេវាកម្មទេសចរណ៍របស់កម្ពុជាបានអភិវឌ្ឍន៍។