បាល់ទាត់៖ អ្នកចាំទីក្រុមបិសាចក្រហម Manchester United, David de Gea ទំនងជាអាចនឹងចាកចេញពី Old Trafford ហើយនៅរដូវក្តៅខាងមុខនេះ ប្រសិនសំណើរបស់ក្លិបដែលចង់បានអាចទទួលយកបាន។
សារព័ត៌មានកីឡា The Mirror បានចុះផ្សាយថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ ត្រៀមរួចរាល់ក្នុងការពិចារណាសំណើរបស់ក្លិបផ្សេងៗ ដែលចង់បានកីឡាករអេស្ប៉ាញរូបនេះ។ តាមពិតទៅកិច្ចសន្យាររបស់ David de Gea ជាមួយ Manchester United នៅសល់ ២ឆ្នាំទៀត តែកីឡាករដែលមានទទួលបានប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុង ១សប្តាហ៍រូបនេះប្រហែលជានឹងត្រូវលក់ចេញ ក្នុងផែនការកាត់បន្ថយការចំណាយរបស់ក្លិប ក្នុងវិបត្តិនៃជំងឺរាតត្បាត Covic-19។
ការមើលឃើញបែបនេះ ក៏ស្របពេលដែលអ្នកចាទីដៃទី២ Dean Henderson ដែលបានចុះហត្ថលេខា ៦ឆ្នាំក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងពេញ ១រដូវកាលមុននៅ Sheffield United។ ត្រលប់មកវិញនៅរដូវកាលនេះ Henderson ក៏ទទួលបានឱកាសច្រើនបង្គួរដែរ ស្របពេលអ្នកចាត់ការ Ole Gunnar Solskjaer ក៏ពេញចិត្តនឹងកីឡាករអង់គ្លេសវ័យ ២៤ឆ្នាំរូបនេះផងដែរ។ អេស្ប៉ាញជាទឹកដីដែលគេគិតថា អ្នកចាំទី David de Gea ត្រលប់ទៅវិញ៕
អត្ថបទ៖នាង សុភាវុធ