ភ្នំពេញ÷ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹង ថា មានការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ប្រភពដដែលឱ្យដឹងទៀតថា កុមារីចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សា C ព្រមទាំងមានក្អក និងឈឺ-ក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោ យកុមារីចាប់ផ្ដើមហត់ ក្រុមគ្រួសារក៏បានបញ្ជូនកុមារីនោះ ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំ ពេញ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: និងទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថា មានវិជ្ជមានមេរោ គផ្តាសាយបក្សី H5N1។ ស្ថានភាពជំងឺធ្ងន់ធ្ងររបស់កុមារី បានបណ្ដាលឱ្យកុមារីរូបនោះបាត់បង់ជីវិតទៅហើយ។
នាយកដ្ឋានជំនាញក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអ ស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥៕ ដោយ៖ គង់ ឌិន