ក្រុម​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជា​កំពុង​ហ្វឹកហាត់​យ៉ាងខ្លាំង ​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​

2023/02/23 04:12:26 pm        62

​ទ្រី​យ៉ា​ថ្លុ​ង៖ គ្រូបង្វឹក​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជាបញ្ជាក់ថា ​កម្ពុ​ជាមាន​កីឡាករ-កីឡាការិនី​ទ្រី​យ៉ា​ថ្លុ​ង ​១៦រូប​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ខាងមុខនេះ​។ តាម​សន្ទុះ​នៃ​ការហ្វឹកហាត់ និង​ការតាំង​ចិត្ត​ខិតខំ​របស់​កីឡាករ កម្ពុជា​រំពឹងថា​នឹង​អាច​ទទួលបាន​មេដាយមាស​យ៉ាង​ហោច ១គ្រឿង​ដែរ ខណៈដែល​ក្រុម​កីឡាករ​ថា ​នឹង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ឡើងៗ​។

​លោកស្រី សូ រ៉ា​ន់​ដេ​ត ​គ្រូបង្វឹក​ក្រុម​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​សិស្ស​នៅ​ខេត្ត​កែបបាន​ប្រាប់​ឲ្យ​ដឹងថា កម្ពុ​ជាមាន​កីឡាករ​សរុប​ ១៦រូប​ដែល​កំពុងធ្វើការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហើយ​កីឡា​ទ្រី​យ៉ា​ថ្លុ​ង​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​នេះមាន​វិញ្ញាសា​សរុប​ ៧​វិញ្ញាសា​។ ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជាសុទ្ធសឹងតែ​ជា​កីឡាករ និង​កីឡាការិនី​មានបទពិសោធន៍ និង​មាន​ប្រវត្តិ​ការប្រកួត​ល្អ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​នោះ​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​ខាងមុខនេះ ពួកគេបាននឹង​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងខ្លាំង ក្នុង​បំណង​ដណ្តើមយក​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​

​តាម​ការបញ្ជាក់​របស់​កីឡាករ ខេត្ត​កែប​ពិតជា​អំណោយផល​ល្អ​ក្នុង​ការជួយ​បង្កើន​សមត្ថភាព និង​ថាមពល​ដល់កីឡាករ កែប​មាន​ឆ្នេរ មាន​ភ្នំ មាន​ផ្លូវ​ល្អ​សម្រាប់​ការហ្វឹកហាត់​ងាយស្រួល​បរិយាកាស​ល្អ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រុម​កីឡាករ​ស្នើសុំ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ជាពិសេស​ពេល​ឃើញ​ក្រុម​កីឡាករ​ហ្វឹកហាត់​ជិះ​កង់ សូមជួយ​ចៀស និង​មើល​សត្វ​ចិញ្ចឹម​ផ្សេងៗ​ពិសេស​ឆ្កែកុំ​ឲ្យ​រត់​កាត់​ផ្លូវ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កីឡាករ​៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm