Manchester City ទិញ​បាន​កីឡាករ​យុវជន​ប្រេ​ស៊ី​ល Kayky ​តម្លៃ ៩​លាន​ផោន​

2021/04/27 12:54:39 pm        130

​បាល់ទាត់៖ ​កីឡាករ​យុវជន​ប្រេ​ស៊ី​ល​វ័យ ១៧ឆ្នាំ Kayky​ ដែល​ត្រូវ​បាន​គេ​ប្រៀបធៀប​នឹង Neymar នឹង​ផ្លាស់​មកកាន់ Manchester City នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​Manchester City បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ ៩​លាន​ផោន​ក្នុង​ការ​នាំ​យក​កីឡាករ​វ័យ ១៧​ឆ្នាំ​រូប​នេះ​មកកាន់ Etihad ពី​ក្លិប​ប្រេ​ស៊ី​ល Fluminense​។

​​កីឡាករ​យុវជន​រូបនេះ​នឹង​បន្ត​នៅ​ទឹកដី​ប្រេ​ស៊ី​ល​រហូតដល់​ដំណាច់ឆ្នាំ​២០២១ មុន​ពេល​ផ្លាស់​មក​កាន់ Manchester City​។ ​ឈ្មោះ​ពេញ​ថា Kayky da Silva Chagas តួនាទី​ខ្សែបំរើ​ស្លាប​ត្រូវបាន Manchester City តាមដាន​ពី​ទេពកោសល្យ​របស់​គេ​ជាច្រើន​ឆ្នាំ​ហើយ​។ ​ឆ្នាំ២០២១ នេះ Kayky​ ទើបបាន​ឡើងមក​លេង​ក្រុម​ធំ Fluminense​ រក​បាន ២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៩លើក​រដូវ​កាល​នេះ​។ ​​Kayky​ គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឆ្នាំមុន ​ការប្រកួត​លី​គ​យុវជន​អាយុ​ក្រោម ១៧ ឆ្នាំ​ប្រេ​ស៊ី​ល​ដោយ​រកបាន ១២គ្រាប់ និង​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​អាយុ​ក្រោម ១៦ឆ្នាំ​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am