ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ការលើកទឹកចិត្ត ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/02/23 10:23:55 am        89

​ស៊ីហ្គេម៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​បង្ហាញ​ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រជែង​មេដាយក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​ការវាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ចសហការ​របស់​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិដែល​កំពុង​យកចិត្តទុកដាក់​ ដល់​ការបោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​អគ្គនាយក​បាន​កោតសរសើ​រ​ចំពោះ​ការលះបង់​ពុះពារ​ការលំបាក យក​អស់​ស្មារតី​ខិតខំ​ហ្វឹកហាត់ក្នុងការ​បង្កើន​គុណ​ផល​របស់​កីឡាករ កីឡាការិនី គ្រូបង្វឹក អនុរក្ស ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ជាមួយគ្នានេះ ឯកឧត្តម​អគ្គនាយក​កីឡា​ក៏​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជាតិ CAMSOC ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តែង​តែ​ឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​ការលើកទឹកចិត្ត​គ្រប់បែបយ៉ាង ​ដល់​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ដើម្បី​ឆ្ពោះទៅ​សម្រេច​ភាពជោគជ័យក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ក្រោយ​កម្ពុជា​រង់ចាំ ​៦៤​ឆ្នាំ​។​ ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ក្រុមកីឡា​ជម្រើសជាតិត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ឆ្នាំ​២០២១-២០២៣​ នេះ ក្រសួង​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមកីឡា​ថ្នាល និង​ក្រុមកីឡា​ជម្រើសជាតិ​ឈានទៅ​សម្រិតសម្រាំង​ ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សរុប ៩៣៨​នាក់ (​កីឡាការិនី ៣៤៦​នាក់​) និង​គ្រូបង្វឹក ១៧៦​នាក់ដែលមាន​គុណ​ផល​ខ្ពស់ និង​សីលធម៌​ល្អ ព្រមទាំង​អនុរក្ស​ចំនួន ​៥២​នាក់​។​

​លោក​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ត្រូវបាន​រៀបចំ​ឱ្យមាន​ការហាត់​ហ្វឹកហ្វឺនក្នុងប្រទេស ​ដូចជានៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោមាន ​៩​ប្រភេទ​កីឡា ១៦២​វិញ្ញាសា កីឡាករ កីឡា​កា​វិ​នី​សរុប ១៦១នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ០៨ នាក់​, នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកមាន ​១៧​ប្រភេទ​កីឡា មាន ២៣០​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ៣០៩​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៧​នាក់ និង​នៅតាម​សហព័ន្ធ​កីឡា​ជាតិមាន ​១៤​ប្រភេទ​កីឡា មាន​១៨៦​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ២៨៣​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៤​នាក់​​។​ ​ចំពោះ​ការហាត់​ហ្វឹកហ្វឺន​ក្រៅប្រទេសមាន​កីឡាករ កីឡាការិនី​សរុប ២២៦​នាក់ត្រូវបាន​បញ្ជូន​ឱ្យធ្វើ​ការហាត់​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស ដូចជា​៖ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិនមាន ​១២​ប្រភេទ​កីឡា មាន ​៧៨​វិញ្ញាសា កីឡាករ កីឡា​កា​វិ​នី​សរុប ១៤១​នាក់ និង​គ្រូបង្វឹក​ចំនួន ១៣​នាក់ ហាត់​ហ្វឹកហ្វឺន​រយៈពេល ០៤​ខែ​។ នៅ​សហរដ្ឋអាមេរិកមាន ​៦​ប្រភេទ​កីឡា​ជី​ជី​តស៊ូ តេ​ក្វាន់​ដូ WT បាល់បោះ ហែល​ទឹក​វាយ កូន​បាល់ និង​វាយ​កូនឃ្លី​លើ​តុមាន ​១៣​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ២៦​នាក់ និង​គ្រូបង្វឹក ០៤​នាក់ហាត់​ហ្វឹកហ្វឺន​រយៈពេល​៤​ខែ​។

នៅ​ប្រទេស​បារាំងមាន ២​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT និង​ទ្រី​យ៉ា​ត្លុងមាន ​៣​វិញ្ញាសា កីឡាករ​សរុប ៣​នាក់ហាត់​ហ្វឹក​ហ្វឺន​រយៈពេល ៤​ខែ​, និង​នៅ​បណ្តា​ប្រទេស​អាស៊ីរួមមានប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ​អ៊ូ​បេគី​ស្ថាន ​កាណាដា និងកូរ៉េខាងត្បូង​ជាដើម ដោយមាន ​៦៤​វិញ្ញាសា កីឡាករ​ កីឡា​កា​វិ​នី​សរុប ៨៧​នាក់ ​និង​គ្រូបង្វឹក ​១៤​នាក់ហាត់​ហ្វឹកហ្វឺន​រយៈពេល​ ៤​ខែ​។​ ​ដោយឡែក​ការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជម្រើស​ជនពិការ​ជាតិ សម្រាប់​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុងការ​ជ្រើសរើស​កីឡាករ កីឡាការិនី​ជនពិការ និង​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​រយៈពេល​ ៥​ខែចាប់ពី​ខែមករារហូតដល់​ខែឧសភា មាន​ចំនួន ១៣​ប្រភេទ​កីឡា មាន ​១០១​វិញ្ញាសា កីឡាករ​ កីឡាការិនី​សរុប ១៦៥​នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ១៦​នាក់ និង​ត្រូវ​បានរៀបចំ​ឱ្យ​ហាត់​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ជាតិ​​ជនពិការ​តេ​ជោ​សែន​៕

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am