ពលរដ្ឋ​ស៊ី​រី​ជាច្រើន​មិន​ហ៊ាន​ត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយ​ការរញ្ជួយ​ដីជាច្រើនលើក

2023/02/23 05:53:55 pm        188

​ស៊ីរី៖ មនុស្ស​រាប់សិប​គ្រួសារ​ដែល​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​ រង​ការខូចខាត​របស់​ពួកគេ​នៅ​ក្នុង​ខេត្ត Idlib ក្រោយ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​វាយប្រហារ​ប្រទេស​ស៊ី​រី និង​ទួរគី បាន​រក​ឃើញ​ជម្រក​មួ​យ​ក្នុងចំណោម​កន្លែង​ជាច្រើន​នៃ​អគារ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ និង​ក្លឹប​ហែល​ទឹក​របស់​ទីក្រុង​នេះ​។ ​

ដោយ​បង្កើត​ជា​ជំរំ​តង់​មាន​ពលរដ្ឋ​ចំនួន ​២១​គ្រួសារ​បាន​ចូល​ស្នាក់នៅ ប៉ុន្តែ​ចំនួន​អ្នក​ទៅ​រស់នៅ​កាន់​តែ​ច្រើនឡើង ក្រោយ​ការរញ្ជួយ​ដី​ជាថ្មីទៀត​កាលពី​ថ្ងៃ​ចន្ទ​ ទី​២០​កុម្ភៈ​ដែល​បាន​វាយប្រហារ​តំបន់​ដដែល​។ លោក ​Mohamed Abu Fayad ជា​ពលរដ្ឋ​ស៊ី​រី​ម្នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​សង្គ្រាម​ពី​ទីក្រុង Ghouta ​ខាងកើត​ទៅកាន់​ខេត្ត​ Idlib ​បាន​និយាយ​ថា ​ដំបូង​មាន​មនុស្ស​តែ ​២១​គ្រួសារ​ទេស្មើ​នឹង ​១១០​នាក់ តែ​ដោយសារ​មានការ​រញ្ជួយ​ដី​ថ្មី​ទៀត អ្នក​ចូល​មក​រស់នៅ​ទីនេះ​បាន​ឡើង​ដល់​ ៤២គ្រួសារ​ស្មើ​នឹង ​១៨៥​នាក់។ ​លោក​ថា ពេល​មាន​មនុស្ស​កើន​ឡើង​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ខ្វះ​ខាត​។​ ​ការ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​ចំនួន ​២​លើក​ដែល​បាន​វាយប្រហារ​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ដែល​បាន​អង្រួន​ប្រទេសជិតខាង​គឺ​ស៊ី​រី​ដែល​នោះបាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១​លាន​នាក់​បាត់បង់​ផ្ទះសម្បែង និង​អ្នក​ស្លាប់​ខ្ពស់​ជាង​ចំនួន​ផ្លូវ​ការ​ដែល​បាន​បញ្ចេញ​ចុងក្រោយ​ប្រមាណ​ ៤៦.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​២​។

២​សប្ដាហ៍​ក្រោយមក​ការ​រញ្ជួយ​តូច​ជាង​មុន​កម្រិត ​៦.៣រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​កក្រើក​តំបន់​ដដែលដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៦​នាក់​ស្លាប់​ និង​ជាង ​២០០​នាក់​រង​របួស​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​កំពុង​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ជាមួយ​ដៃ​គូរ ​ដើម្បី​ឆ្លៀត​ឱកាស​ពី​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ស៊ី​រី ​ឲ្យ​ជំនួយ​មនុស្សធម៌​អាច​ចូល​កាន់​តែ​ស្រួល​ទៅ​ក្នុង​ប្រទេស​ ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ក្រោយ​ការ​រញ្ជួយ​ដី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm