បាល់ទាត់៖ បន្ទាប់ពីក្រុមអង់គ្លេស ៣ សុទ្ធតែចាញ់នៅជើងទី១ វគ្គ ១៦ក្រមចុងក្រោយ UEFA Champions League ក្រុមអង់គ្លេស Manchester City ក៏មិនអាចរកបានជ័យជំនះពីជើងទី១ របស់ខ្លួនដែរក្រោយស្មើនៅទឹកដីអាល្លឺម៉ង់របស់ RB Leipzig ១-១។

ក្រុមរបស់លោក Pep Guardiola ជាក្រុមមានប្រៀបសឹងតែលេងពាក់កណ្តាលតារាងទៅហើយ ហើយក៏រកបានគ្រាប់នាំមុខនៅនាទីទី២៧ ដោយ Riyad Mahrez។ តែនៅវគ្គទី២ ក៏បានកែប្រែ និងមានសាច់បាល់លេងមកវិញ និងរកបានគ្រាប់តាមស្មើបានសំរេចនៅនាទីទី៧០ ដែលការតែតបញ្ចូលទីរបស់ Josko Gvardiol។ Manchester City កំពុងប៉ុនប៉ងដណ្តើមពាន UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រ តែត្រូវរង់ចាំការប្រកួតនៅជើងទី២ ត្រលប់មកទឹកដី Etihad វិញនៅថ្ងៃទី១៤ ខែមីនាខាងមុខ។

ងាកទៅការប្រកួតមួយគូទៀត Inter Milan រកបានជ័យជំនះក្នុងទឹកដីរបស់ខ្លួន ១-០ ទៅលើក្រុមភ្ញៀវព័រទុយហ្កាល់ FC Porto។ គ្រាប់ជ័យជំនះរបស់ Inter Milan សម្រេចបានដោយកីឡាករបម្រុង Romelu Lukaku នៅនាទីទី៨៦ ទៅហើយ ខណៈ Porto សល់គ្នាតែ ១០នាក់ត្រឹមនាទីទី៧៨ នៅពេល Otavio ទទួលបានកាតលឿងទី២។ ជើងទី២ នឹងត្រលប់ទៅទឹកដី Porto វិញនៅថ្ងៃទី១៤ ខែមីនាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ