របប​សឹក​យោធា​សហភាព​មី​យ៉ាន់​ម៉ា​លើក​ពេល​កាត់ទោស​លោកស្រី​ ស៊ូ​ជី ជាថ្មី​ម្តង​ទៀត​

2021/04/27 06:05:28 am        224

​មី​យ៉ាន់​ម៉ា​៖ ក្រុម​មេធាវី​របស់​លោក​ស្រី​បាន​និយាយ​ថា កាលពី​ថ្ងៃ​ចន្ទរដ្ឋាភិបាល​យោធា​សហ​ភាព​មី​យ៉ាន់​ម៉ា បាន​លើក​ពេល​ម្តង​ទៀតក្នុង​ការ​កាត់ទោស​ករណី​បណ្ដឹង​នៅ​តុលាការ ​របស់​មេដឹកនាំ​ទម្លាក់​ចេញពី​អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជី ស្រប​ពេល​ដែល​ពួកគេ​សុំ​ការអនុញ្ញាត​ទៅ​សួរ​សុខ​ទុក្ខ​លោកស្រី រយៈពេល ​១២​សប្ដាហ៍​ក្រោយ​ការ​ឃុំ​ខ្លួន​របស់​លោក​ស្រី។​

​សហភាព​មី​យ៉ាន់​ម៉ាស្ថិតនៅ​ក្នុង​ស្ថានភាព​ច្របូកច្របល់ ចាប់​តាំង​ពី​យោធាទម្លាក់​អំណាច​ម្ចាស់​​ជ័យលាភី​ណូបែល​សន្តិភាព​រូប​នេះ ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ ក្រោយ​ឆ្លងកាត់​របប​ប្រជាធិបតេយ្យ​មួយ​រយៈ​ពេល​ខ្លី​រួចមក​នោះ។​ ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តវ៉ា​នៅ​តាម​ដង​ផ្លូវ ហើយ​កងកម្លាំង​សន្តិសុខ​បាន​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​យ៉ាង​ចាស់ដៃ ដើម្បី​បំបែក​ក្រុម​បះបោរ​ទ្រង់ទ្រាយ​ធំ​ទាំងនេះ។​ ​ស្រប​ពេល​ដែល​លោកស្រី ​ស៊ូ​ជី ស្ថិត​ក្រោម​ការ​បង្ខាំង​ក្នុង​ផ្ទះ យោធា​បាន​ចោទប្រកាន់​លោកស្រី​ចំនួន ៦​ករណីដែល​រួម​ទាំង​ការ​បង្ក​ចលាចល និង​ការ​នាំចូល​វិទ្យុ​ទាក់ទង​ខុសច្បាប់។​

​លោក ​មីន មីន​ស៊ូ ជា​មេធាវី​របស់លោក​ស្រីបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​កាត់​ទោស​លោក​ស្រីត្រូវ​បាន​ពន្យា​ពេល​ជាថ្មី​ម្តង​ទៀត ក្រោយ​សវនាការ​រួច។​ ​លោក មីន​សូ បាន​និយាយ​ថា រយៈពេល​ ១២​សប្តាហ៍​ចាប់​តាំង​ពី​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី ត្រូវ​បាន​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ ពួក​គេ​នៅ​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ជួប​លោកស្រី​ដោយ​ផ្ទាល់​នោះ​ទេ ដែល​នេះ​គឺជា​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ជាច្រើន​ទៀត ដែល​ក្រុម​មេធាវី​របស់​លោក​ស្រីកំពុង​ប្រឈម​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am