ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកជិតខាងណាម្នាក់មានរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីនេះទេ ហើយក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំបន្ថែម ដល់ប្រជាពលរដ្ឋព្រមទាំងបិទសារអប់រំផ្ដាសាយបក្សី ក្នុងភូមិ-ឃុំខាងលើផងដែរ៕





