កំពង់ចាម៖ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការការតំណាងឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងលោកជំទាវ ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ និងអាជ្ញាធរដែនដី បាននិមន្ត និងអញ្ជើញដើម្បីចែកជូនអំណោយដល់គ្រួសារ ទីទាល់លំបាក១៥ គ្រួសារ នៅឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។








