អ្នកចុះឈ្មោះស្ម័គ្រចិត្តបំរើការក្នុង SEA GAMES និង PARA GAMES 2023កើនដល់៧២០០នាក់

2023/02/23 09:39:25 pm        351

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តធ្វើការ​សម្ភាសន៍​ជ្រើសរើសយុវជន ចូលបំរើការងារស្ម័គ្រចិត្ត ព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES និង PARA GAMES ឆ្នាំ២០២៣ ជាមួយនឹងបេក្ខជនបេក្ខនារី ជាយុវជន បានចុះឈ្មោះ​សម្ភាសន៍​កើនរហូតដល់ជាង៧២០០នាក់ គិតត្រឹមល្ងាចថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ។

តាមក្រុមយុវជនអញ្ជើញចូលរួមសំភាសន៍នៅថ្ងៃនេះ បានប្រាប់BTV ថា បន្ទាប់ពីមានក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជាបានទូរស័ព្ទហៅមកធ្វើបទ​សម្ភាសន៍ ពួកគេទាំងអស់គ្នា​មានការ​សប្បាយរីករាយណាស់​ ហើយក្រោយ​សម្ភាសន៍​រួច​ រំពឹងថា នឹងទទួលបានការងារ​ជាអ្នកស្ម័គ្រ​ចិត្តបំរើការងារនៅក្នុងព្រឹត្តិការណ៍ SEA GAMES ​និងPARA GAMES ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកស្រី គីម សំណាង តំណាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាSEA GAMES និងPARA Games២០២៣ មាន​តម្រូវការជ្រើសរើស​យុវជន​ស្ម័គ្រចិត្តចូល​បម្រើការចំនួន៧០០០នាក់ ហើយគិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ មានក្រុមយុវជនក្នុងប្រទេស និងភ្ញៀវបរទេស បានចុះឈ្មោះ​សម្ភាសន៍​ចូលបំរើការងារស្ម័គ្រចិត្ត មាន​ប្រមាណជាង ៧២០០នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន១២៨នាក់ យុវជនមានពិការភាពចំនួន ៤២រូប។

លោកស្រី គីម សំណាង ថ្លែងថា មកដល់ពេលនេះ ​ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ធ្វើ​សម្ភាសន៍​ជ្រើសរើសអ្នកស្ម័គ្រចិត្តបានប្រមាណជិត ៣៧០០នាក់ ខណៈការចុះឈ្មោះ​នឹងត្រូវបិទនៅថ្ងៃទី១ ខែមីនា ​និងបិទការទទួលសំភាសន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថ្លែងថា ព្រឹត្តិការណ៍កីឡាSEA GAMES និងPARA Games2023 កម្ពុជាបានរៀបចំប្រកួតចំនួន៣៨ប្រភេទកីឡា មានវិញ្ញាសាប្រកួតជាង ៦០០វិញ្ញាសារ និង​មានតម្រូវការភាគីពាក់ព័ន្ធរាប់ម៉ឺននាក់ ចូលរួមធ្វើការដើម្បីធនាការធ្វើបដិសណ្ឋារកិច្ចល្អ និងមានភាពទាក់ទាញ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm