កសិករនៅបាត់ដំបង ចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ខណៈស្ថានភាពទឹកភ្លៀងធ្លាក់រាយប៉ាយល្អ

2021/04/27 06:47:51 am        131


បាត់ដំបង ៖ ទោះបីជារដូវវស្សាមិនទាន់ឈានមកដល់ តែដោយសារស្ថានភាពទឹកភ្លៀង នៅដើមឆ្នាំ២០២១នេះ បានធ្លាក់រាយប៉ាយល្អនៅទូទាំងខេត្ត ធ្វើឲ្យកសិករក្នុងខេត្តបាត់ដំបង បាននាំគ្នាចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ពិសេសប្រភេទស្រូវស្រាល បានលឿនជាងឆ្នាំកន្លងទៅ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ឆ្នាំនេះអាចមិនមានកូនរដូវប្រាំង ។

កសិករម្នាក់ឈ្មោះ ង៉ែ រឿត រស់នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ លើកឡើងថា នៅក្នុងតំបន់នេះ កសិករភាគច្រើនធ្វើស្រូវចំនួន២ប្រភេទ គឺប្រភេទស្រូវស្រាល និងស្រូវ កណ្ដាល ប៉ុន្តែចំពោះស្រូវស្រាល (ស្រូវប្រាំង) គឺមិនសូវទទួលបានផលល្អទេ ព្រោះប្រភពទឹកនៅឆ្ងាយ និងភ្លៀងធ្លាក់មិនគ្រប់គ្រាន ។

លោក បានបន្តថា នៅដើមឆ្នាំនេះ ឃើញថាស្ថានភាពទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ជាងឆ្នាំកន្លងទៅ ហើយកសិករកំពុងសម្រុកបង្កបង្កើនដំណាំស្រូវក៏បានច្រើន ។ ដោយកសិកររូបនេះចាត់ទុកថា ក្នុងឆ្នាំនេះការធ្វើស្រែបានលឿនផង និងស្ថានភាពទឹកភ្លៀងធ្លាក់ក៏គ្រាន់ រំពឹងថាអាចនឹងទទួលផលស្រូវបានល្អ ជាងរាល់ឆ្នាំ ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៃភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀង មានកម្រិតបរិមាណទឹកភ្លៀងច្រើន ខណៈខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ទំនាបកណ្ដាលផងដែរ ។

ដោយឡែកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក ក៏បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ នឹងចូលមកដល់នៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ នៅឆ្នាំ២០២១នេះ អាចនឹងមិនកើតមាននោះទេ ៕

អត្ថបទ ៖ សុខរិទ្ធ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am