
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។
ពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ គ្រប់លំដាប់ ថ្នាក់ របស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាលរាជធានី-ខេត ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផងដែរ៕











