​រដ្ឋមន្រ្តីការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជាធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា

2023/02/23 10:37:17 pm        558

ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ដល់​សាលា​អន្តរជាតិ​សិង្ហបុរី-កម្ពុជា ដែល​មាន​ប្រព័ន្ធ​អប់រំ​ពី​សិង្ហបុរី ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ធ្វើ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ជា​វគ្គ​ខ្លី​ៗ​ដល់​យុវជន​កម្ពុជា ឱ្យ​មាន​សមត្ថភាព​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ នៅ​ទីស្តី​ការ​ក្រសួង​ការងារ លោក Tan Wee Pin នាយក​ប្រតិបត្តិ ​នៃ​សាលា​អន្តរជាតិ​សិង្ហបុរី-កម្ពុជា បាន​ជម្រាប​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រី អ៊ិត សំហេង ពី​កម្មវិធី​របស់​សាលា ដោយបង្កើតក្នុងឆ្នាំ២០១៧ ជា​បុត្រ​សម្ព័ន្ធ​របស់​វិទ្យាស្ថាន​គ្រប់គ្រង​របស់​សិង្ហបុរី បង្រៀន​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី១២ ដែល​ជា​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី។ ទន្ទឹម​នេះ​ខាង​សាលា ​ក៏​មាន​ការ​កម្មវិធី​អប់រំ​តាម​ប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) ថែមទៀត។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ និង​អរគុណ​ដល់​ខាង​សាលា ដែល​បាន​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​នេះ​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​ចាត់​ទុក​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​បំផុត​មួយ។ ឯកឧត្ដម បាន​បន្ត​ថា ការ​វិនិយោគ​របស់​សាលា​លើ​ការ​អប់រំ​របស់កុមារតូច បាន​ផ្ដល់​ប្រយោជន៍ និង​សារ​សំខាន់​ដល់​ការ​លូតលាស់​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតីរ​បស់កុមារ។ មួយ​វិញទៀត កម្មវិធី​អប់រំ​ដែល​យក​ពី​សិង្ហបុរី ក៏​ត្រូវ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​អប់រំរបស់កម្ពុជាដែរ។

ទន្ទឹម​នេះ​ដែរ ​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើក​ទឹក​ចិត្ត​ឱ្យ​ខាង​សាលា​អន្តរជាតិ​មួយ​នេះ ចូល​រួម​ធ្វើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ផង​ដែរ ពី​ព្រោះ​ថា ដោយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​បណ្ដុះបណ្ដាល​យុវជន​ចំនួន ១លាន ៥សែននាក់ ដើម្បី​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ។ ​ដោយ​ហេតុថា សព្វ​ថ្ងៃ​នេះ បញ្ហា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​នៅ​មិនទាន់​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ នៃ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​របស់សេដ្ឋកិច្ចកម្ពុជា ដូច្នេះ ដើម្បី​ធ្វើការ​អនុវត្តន៍​នូវ​គម្រោង​នេះទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងវិស័យរដ្ឋ និងឯកជនឱ្យបានផុសផុល។

ជាកិច្ចឆ្លើយតប លោកនាយកប្រតិបត្តិ អរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់​ការ​សហការ​ជា​មួយ​ខាង​សាលា​របស់លោក ហើយរូប​លោកក៏ចង់ឱ្យមានកិច្ចព្រមព្រៀង​លើ​អនុស្សរណៈមួយ​បន្ថែម​ទៀត ជាមួយខាងក្រសួង ដើម្បីបន្តកិច្ចសហការ នៅលើផ្លូវតែមួយនៃវិស័យអប់រំ ក៏ដូច​ជា​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ឱ្យទទួល​បាន​ផ្លែផ្កាជាវិជ្ជមាន៕ អត្ថបទ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ
2026/09/22 12:56:32 pm        1
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈ​កងទ័ព និងព្រះសង្ឃថៃ​បន្ត​ដំឡើង​រូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ​ក្នុង​ស្រុក​អន្លង់វែង
2026/09/22 12:47:16 pm        1
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតវ៉ាគ្រប់ពេលវេលា ​និងមធ្យោបាយ​ដើម្បី​ការពារបូរណភាព​ទឹកដី​
2026/09/22 12:31:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ

2026/09/22 12:56:32 pm
​រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈ​កងទ័ព និងព្រះសង្ឃថៃ​បន្ត​ដំឡើង​រូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ​ក្នុង​ស្រុក​អន្លង់វែង
2026/09/22 12:47:16 pm
​កូរ៉េខាងត្បូងជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីឱ្យទីក្រុងព្យុងយ៉ាងផ្អាកកម្មវិធីនុយក្លេអ៊ែរ
2026/09/22 12:44:12 pm
​ប្រធានាធិបតីបារាំង បញ្ជាក់ពីស្ថិរភាពថាមពល ក្រោយជួបជាមួយលោកTrump នៅទីក្រុងញូវយ៉ក
2026/09/22 12:42:43 pm
​អាមេរិក បញ្ជាក់ពីការគាំទ្រប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោក Trump និងលោក Xi
2026/09/22 12:42:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm