ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងក្រោមឱវាទ និងសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា បានចុះសួរសុខទុក្ខអាជីវករផ្សារអូរឫស្សី និងបានភ្ជាប់ឆាណែលតេឡេក្រាម របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនបងប្អូនអាជីវករផ្សារ ដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងពិតប្រាកដ។
លោក ថេង សុថុល បានឲ្យដឹងថា ការចុះនៅរសៀលនេះ គឺជាលើកទីពីរហើយ ដើម្បីសួរសុខទុក្ខអាជីវករក្នុងផ្សារអូរឫស្សី និងភ្ជាប់ឆាណែលតេឡេក្រាមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ក្រុមអាជីវក។
លោកអភិបាល បានឲ្យដឹងថា យុទ្ធនាការចុះសួរសុខទុក្ខ និងភ្ជាប់ឆាណែលតេឡេក្រាមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់ក្រុមអាជីវកបានសរុបជាង ៣០០០ នាក់។
ជាចុងក្រោយលោកអភិបាល បានសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារ និងផ្ដាំផ្ញើសួរសុខទុក្ខ ដល់អាជីវករទាំងអស់ឲ្យចូលរួមរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារ ដើម្បីឲ្យមានសោភ័ណ្ឌភាព ក្នុងបរិវេណផ្សារផងដែរ៕ អត្ថបទ៖ កុម្ភៈ