រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះប្រយុទ្ធ Su-25 របស់រុស្ស៊ី បានធ្លាក់ខណៈវិលត្រលប់មកកាន់មូលដ្ឋានអាកាសវិញនៅតំបន់ Belgorod ។ យន្តហោះ Su-25 របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី បានធ្លាក់បន្ទាប់ពីបានបំពេញបេសកកម្មប្រយុទ្ធ បណ្តាលឲ្យអាកាសយានិកបាត់បង់ជីវិត។
