
អន្ដរជាតិ៖ សារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការបាក់ស្រុតអណ្តូងរ៉ែធ្យូងថ្មទ្រង់ទ្រាយធំ នៅតំបន់ម៉ុងហ្គោលីក្នុង នៅប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ មនុស្ស ៦នាក់ រងរបួស និងជាង ៤៩នាក់ទៀត កំពុងជាប់ខ្លួនក្នុងអណ្តូងរ៉ែ។
ហេតុការណ៍បាក់ស្រុតអណ្តូងរ៉ែធ្យូងថ្មនេះ កើតឡើងកាលពីថ្ងៃពុធនៅអណ្តូងរ៉ែស្ថិតក្នុងភូមិភាគ Alxa League ដែលគ្រប់គ្រងដោយក្រុមហ៊ុន Xinjing Coal Mining Co៕
