
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង៧ពាន់នាក់នៅកោះពេជ្រ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៨ -២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន៧,០២១នាក់ នារី ៣,៧០១នាក់។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ និងមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។