បាល់ទាត់៖ អ្នកចាត់ការក្លិបអាល្លឺម៉ង់ RB Leipzig លោក Julian Nagelsmann ត្រូវបានគេដឹងថា បានឈានដល់កិច្ចព្រមព្រៀងដឹកនាំក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ហើយក្រោយច្រានចោលសំណើដឹកនាំ Tottenham Hotspur។
សារព័ត៌មាន Daily Mail បានចុះផ្សាយថា បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះមានទំនាក់ទំនងផ្ទេរមកដឹកនាំ Bayern Munich តាំងពីលោក Hansi Flick បានស្នើសុំចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។ អ្នកគាំទ្រ Bayern Munich ទំនងជាពេញចិត្ត ប្រសិនបុរសវ័យ ៣៣ឆ្នាំរូបនេះពិតជាផ្លាស់មកកាន់ Allianz Arena មែនតាមរយៈបច្ចេកទេសដឹកនាំតាមរបៀបប្រយុទ្ធច្រើន។ ឈ្មោះរបស់ Julian Nagelsmann តែងតែផ្ទុះឡើងនៅលើបណ្តាញសារព័ត៌មាន នៅពេលមានអ្នកចាត់ការក្លិបធំៗនៅអឺរ៉ុបចែកផ្លូវគ្នាជាមួយអ្នកចាត់ការ។ Tottenham Hotspur ក៏ត្រូវបានគេដឹងថា ព្យាយាមទាក់ទងលោក Nagelsmann ដែរបន្ទាប់ពីបណ្តេញចេញលោក Jose Mourinho៕
អត្ថបទ៖នាង សុភាវុធ