រាជរដ្ឋាភិបាលផ្តល់ថវិកាចំនួន ៣០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន

2023/02/24 05:30:57 pm        297

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិក ដោយចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យឆ្នាំ២០២៥ ខាងមុនេះ«កម្ពុជាគ្មានមីន»។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិ យល់ដឹងអំពីមីន២៤កុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវិធានបទ«យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេច​បង្កើត​គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីប្រជាពលរដ្ឋ និងសប្បុរសជននានាយ៉ាងផុសផុល។ស្របគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយសម្រេចផ្តល់​ថវិកាប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីឆ្នាំ ២០២៣ដល់ឆ្នាំ២០២៥ ក្នុងការដោះស្រាយ​បញ្ហាគ្រាប់មីន ដើម្បីរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន សូនជនរង​គ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយមីនឲ្យអស់ពីទឹក ដីកម្ពុជា តាមរយៈអនុវត្តយន្ត​ការ​ភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីនឲ្យអស់ ពីភូមិមួយទៅ ភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។

តាមរយៈសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា កាលពី ឆ្នាំ២០២២កន្លងទៅនេះកម្ពុជាបានប្រកាសរាជធានី-ខេត្តចំនួន៦ ដែលជារាជធានីខេត្តអស់មីន ដោយក្នុង នោះមានខេត្ត ស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជាធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។ ដោយឡែកឆ្នាំ២០២៣នេះ គ្រោងប្រកាសខេត្តអស់មីនចំនួន១២ខេត្តបន្ថែមទៀត ដូចជា ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ក្រោយឆ្នាំ២០២៣ប្រទេសកម្ពុជានឹងមាន៧ខេត្តត្រូវ ប្រកាសថា អស់មីន ហើយបានដាក់ក្នុងផែនការ​បោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ រួមមានខេត្ត កោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជាដើម។

សម្តេចតេជោហ៊ុន សែន ក៏បានលើកឡើងផងងដែរថា រយៈពេល៣០ឆ្នាំដោយគិតចាប់ពី​ឆ្នាំ១៩៩២​មក ផ្ទៃដីទំហំ២៥៥៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និង​បង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ៧ភាគរយ និងផ្សេងៗ២២ភាគរយ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈសារលិខិត បានបន្តអំពាវនាវ​ដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់​ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយ​ផ្ទាល់​នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សា​របស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលាយតាមវិទ្យុ ទូរទស្សន៍ បណ្ដាញសង្គមផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។

សម្តេចក៏បានឲ្យអាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់​ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បាន​ទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាព​ទៅតាមបរិបទនៃសហគមន៍ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បាន ក៏បានស្នើដល់ប្រទេសម្ចាស់​ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿង​ផ្ទុះទាំងនេះ។

អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍគួរបន្តស្រាវជ្រាវវិធីសាស្រ្ត​កៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះ​ទៅ​រកការសម្រេចបានចក្ខុវិស័យ«កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm